(ភ្នំពេញ)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ​ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ គ្រឹស្ដសករាជ២០១៧ ដែលត្រូវចូលមកដល់នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺនេះ អង្គភាពព័ត៌មាន Fresh News សូមនាំអារម្មណ៍ប្រិយមិត្ត មករីករាយរាំលេងកម្សាន្ត នូវបទចម្រៀងជ្រើសរើសយ៉ាងពិសេសចំនួន១០បទ ដើម្បីឲ្យបានស្បើយអស់ពីទុក្ខកង្វល់ និងនាំមកនូវសិរីសួស្ដីក្នុងឆ្នាំថ្មី។

បទចម្រៀងល្បីៗ របស់ផលិតកម្មនានា ត្រូវបានជ្រើសរើសយ៉ាងពិសេស ដើម្បីឲ្យបងប្អូនបានរាំលេងកម្សាន្តសប្បាយ ក្នុងនោះរួមមានបទជាចង្វាក់ផ្សេងៗ ដែលជាការបកស្រាយ ពីសំណាក់តារាចម្រៀងប្រុសស្រីល្បីៗ និងជាបទដែលកំពុងពេញនិយម ក្នុងឱកាសចូលឆ្នាំថ្មីនេះ ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីលោកអ្នកនឿយហត់ពីការងារ និងជាការអបអរមហាសង្ក្រាន្តឆ្នាំថ្មីផងនោះ លោកអ្នកគួរតែបង្វែរអារម្មណ៍ មកកម្សាន្តសប្បាយ ជាមួយនឹងបទចម្រៀង ដែលជាចំណីចក្ខុ និងចំណីអារម្មណ៍ បំបាត់អស់នូវទុក្ខសោកទាំងពូង ហើយក៏អាចនាំមកនូវសិរីសួស្ដី ជ័យមង្គលដល់គ្រប់ៗក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងញាតិមិត្តជិតឆ្ងាយ នៅពេលបានឱកាសជួបជុំគ្នាម្ដងនេះ។

សូមលោកអ្នករីករាយទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា៖