(ភ្នំពេញ)៖ លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះថា កម្មវិធីទំនាក់ទំនង Telegram របស់លោក ត្រូវបានជនអនាមិកលួចប្រើប្រាស់ក្នុងបំណងមិនល្អ។
លោក គឹម គុណវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមលោកអ្នកមេត្តាជ្រាបថា Telegram ខ្ញុំមានអ្នកមិនល្អបានយក Account ខ្ញុំប្រើបើមានអ្វីប្រែប្រួល ខ្ញុំសូមអភ័យទោស»។ លោកបានបញ្ជាក់ទៀតថា ថ្ងៃនេះមានមនុស្ស៦នាក់ហើយ ដែលបានទទួលសារពីររូបលោក, ហើយពួកគាត់បានទូរស័ព្ទមកសួរ របស់លោកវិញអំពីសាររបស់លោក។ សារទាំងនោះប៉ុន្តែត្រូវបានលោក គឹម គុណវឌ្ឍន៍ បដិសេធចោលទាំងស្រុងថាជាសារមិនល្អ។
សារដែលលោក គឹម គុណវឌ្ឍន៍ អះអាងថា «ជាសារមិនល្អនោះ» បណ្តាញព័ត៌មាន Fresh News ក៏ទទួលបានផងដែរនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧៕