Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី កុយ ពិសី ជួបសំណេះសំណាលជាមួយពលរដ្ឋ ៥៧៧នាក់ នៅឃុំព្រៃអំពក និងប្រគេនទេយ្យវត្ថុ-បច្ច័យមួយចំនួន ដល់ព្រះសង្ឃវត្ត៣

12-04-2017 17:25

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំ សហការីមួយចំនួន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ លោកតា លោកយាយ និងជនបង្គោល៥៧៧នាក់ នៅឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ជាមួយគ្នានេះ លោកស្រី ក៏បាននាំយកបច្ច័យ និងទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៣ នៅក្នុងឃុំខាងលើផងដែរ។

លោកស្រី កុយ ពិសី បានរម្លឹកអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស ដែលកើតចេញពីសន្តិភាពដែលកម្ពុជារកបានយ៉ាងលំបាក។ ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជាសព្វថ្ងៃ។

សូមបញ្ជាក់ថា ថ្ងៃដដែលនេះដែរ លោកស្រី កុយ ពិសី បានទទួលបាយសាមគ្គីជាគ្រួសារខ្មែរ ដើម្បីអបអរក្នុងឱកាសដាច់ឆ្នាំចាស់ ចូលឆ្នាំច្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងឱកាសឆ្នាំថ្មីនេះ លោកស្រីក៏បានជូនពរដល់ប្រជាពលរដ្ឋនៅក្នុងឃុំនេះ ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ ទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីអាក់ខាន៕