(សៀមរាប)៖ ស្រាបៀរទឹកខ្មៅ «Barrley Black» សូមចូលរួមស្វាគមន៍សង្រ្កាន្តឆ្នាំថ្មី នៅទឹកដីអង្គរ ដែលត្រូវប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដោយលោកអ្នកអាចស្វែងរកទីតាំង «Booth» របស់ Barrley Black នៅខាងមុខប្រាសាទអង្គរតូច ក្បែរឆាកប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍ បាយ័ន។ ជាមួយនឹងការបង្ហាញវត្តមានចូលរួម ជាលើកដំបូងនេះ ក៏មានកម្មវិធីថតរូបសប្បាយៗ ជាមួយ ស្រាបៀរទឹកខ្មៅ «Barrley Black» និងកម្មវិធីទិញភ្លាម ឈ្នះរង្វាន់ភ្លាមៗ ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
សូមបញ្ជាក់ថា ស្រាបៀរទឹកខ្មៅ Barrley Black រសជាតិនៃប្រភពដើម ផលិតឡើងពីស្រូវសាលីពិសេស ចំនួនបួនប្រភេទផ្សេងគ្នា មកពីប្រទេសនៅអឺរ៉ុប បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងបារាំង ដើម្បីធានាថា ស្រាបៀរទឹកខ្មៅBarrley Black មានពណ៌ ក្លិន និងរសជាតិល្អឥតខ្ចោះ។
ស្រាបៀរទឹកខ្មៅ Barrley Black ជាស្រាបៀរគុណភាពខ្ពស់រ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត។ ផលិតផលដំបូងរបស់ក្រុមហ៊ុន គឺស្រាបៀរកម្ពុជា ដែលមានវត្តមានលើទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០១១ ហើយធ្លាប់ទទួលបានមេដាយអន្តរជាតិបញ្ជាក់ ពីគុណភាពជាច្រើនសន្ធឹកសន្ធាប់។ រោងចក្រផលិតស្រាបៀរទាំងពីរប្រភេទនេះ ក៏ទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីចក្រភពអង់គ្លេស ផងដែរ៕