(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពន្យារពេលការ បើកប្រាក់កម្រៃប្រចាំខែមីនា និងខែមេសា​ របស់មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដោយមកបើកក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរវិញ​ ដោយសារមានការយឺតយ៉ាវ ដែលមិនអាចបើកបាននៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ នេះបើតាម សេចក្ដីជូនដំណឹង របស់ គ.ជ.ប នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

សេចក្តីប្រកាស បានបញ្ជាក់ថា គ.ជ.ប សង្ឃឹមថា មន្រ្តីបុគ្គលិកជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារ ជូន គ.ជ.ប ទាំងអស់យោគយល់ និងអធ្យាស្រ័យ ចំពោះការយឺតយ៉ាវនេះ ។

សូមអានព័ត៌មានលម្អិតរបស់ គ.ជ.ប នៅខាងក្រោមនេះ ៖