(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីតធីត បានផលិតភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកផ្លែឈើ Joop រសជាតិផ្លែប៉ោម ដែលជាផលិតផលថ្មីសន្លាង នឹងមានវត្តមានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧នេះ នាខេត្តសៀមរាប ជាមួយនឹងយុទ្ធនាការណ៍ សំបកកំប៉ុង១ស្មើនឹងការបរិច្ចាគថវិកា៤០០រៀល ជួយសាលាខ្វះខាតនៅតាមខេត្តផងដែរ។
អគ្គនាយកក្រុមហ៊ុន បានថ្លែងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំស្តង់តាំង និងលក់ផលិតផលទាំងពីរនេះ នៅក្នុងតំបន់ល្បែងប្រជាប្រិយ ទល់មកច្រកចូលប្រាសាទអង្គរវត្ត ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ភ្លក់រសជាតិផលិតផលថ្មី។
ភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើទាំងពីរនេះ គឺជាភេសជ្ជៈដ៏ស័ក្តិសម បំផុតសម្រាប់អាកាសធាតុខែចេត្រ និងជួយឲ្យភ្ញៀវទាំងឡាយ ដែលអស់កម្លាំងពីការដើរ កម្សាន្តក្រោមកំដៅថ្ងៃ ទទួលបាននូវថាមពល និងភាពស្រស់ថ្លាក្នុងអារម្មណ៍ឡើងវិញ ដើម្បីបន្តដំណើរកម្សាន្តរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដ៏សប្បាយរីករាយនេះ។
ក្រៅពីនេះ ស្តង់តាំង និងលក់ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកផ្លែឈើ Joop នឹងមានរៀបចំជាល្បែងកម្សាន្តផ្សេងៗ នៅនឹងស្តង់ទាំងពីរផងដែរ ដើម្បីឱ្យសាធារណជន ចូលរួមកម្សាន្តសប្បាយដោយសេរី។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរបាលីប្ល៊ែក អិចស្រ្តាស្តោត ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកផ្លែឈើ Joop គឺជាអ្នកឧបត្ថម្ភធំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧នេះ៕