(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញចុះជួសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការិនី រោងចក្រចំនួន២ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដោយបានអំពាវនាវឲ្យ កម្មករ-កម្មាករិនីទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ចៀសវាង គ្រោះថ្នាក់ជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ពិធីជួបជុំសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រ អ៊ែជ្យាយល៍ ស្វេតធី និងរោងចក្រ ស៊ុយ យ៉ាត ស្ថិតនៅភូមបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួពីសំណាក់កម្មករ កម្មការិនី ដោយម្នាក់ៗមានទឹកមុខស្រស់ថ្លា និងសប្បាយរីករាយយ៉ាង និងមានការចូលរួមពីថ្នាក់ដឹកនាំរោងចក្រទាំងពីផងដែរ។
នៅក្នុងឱកាសំណេះសំណាលនេះ លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងស្នើដល់អ្នកធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀងវាងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ហើយបានជូនពរដល់កម្មករ កម្មការិនី ទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីបានទៅចូលរួម ជួបជុំសាច់ញាតិនៅស្រុកកំណើតគ្រប់ៗគ្នា ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ សូមប្រសិទ្ធិពរជ័យ បវរប្រសើរ ជូនទៅបងប្អូនកម្មករ-កម្មការិនី រោងចក្រទាំងអស់ឲ្យជួបតែពុទ្ធពរ ទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕