(ភ្នំពេញ)៖ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P9 & P9 Plus និង Huawei GR5 ឆ្នាំ2017 Stand & Premium Version រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធកម្មវិធីជុំជួបពិសេស ថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន និងដៃគូសហការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅភោជនីយដ្ឋាន ជួបញុំា នាល្ងាចថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ នេះ។
កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀង តារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារពត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូសហការ សរុបជាង ៣០នាក់ ក្រោមភោជនីយអាហារដ៏ឆ្ងាញ់ពិសារ នៃកម្រងគ្រួសារ Huawei។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ ស្មាតហ្វូន Huawei ប្រចាំប្រទេស កម្ពុជាបានថ្លែងថា ក្រៅពីត្រៀមកាដូពិសេសសរុបទូទំាងប្រទេសជាង១០ ម៉ឺនដុល្លារ សម្រាប់ ហួវៃសង្រ្កាន ម្រូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហ៊ួរវ័យ Free Free ពី ហួវៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហួវៃ ក៏បានរៀបចំនូវកម្មវិធី អាហារសាមគ្គី សម្រាប់ថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ របស់អតិថិជន ដៃគូសហការ តារាចម្រៀងតារាម៉ូដែល មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និង ក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចំរើនជាលំដាប់រហូត អាចគ្រងតំណែងលេខ១ លើប្រាក់ចំណេញពីប្រព័ន្ធប្រតិបត្តិការ Android ខ្ពស់ជាងគេបំផុតលំដាប់ពិភពលោកឆ្នាំ ២០១៦ និងជាវិជ្ជមានសម្រាប់ឆ្នាំ២០១៧។ លោក យុទ្ធូ បន្ថែមថា «ឆ្នាំថ្មី ជោគជ័យថ្មី ជាមួយហួវៃ»។
គួររំឭកថា ហួវៃសង្រ្គានប្រមូសិន មាននៅគ្រប់សាខា ហាងលក់ទូរសព្ទ ដែលមានបុគ្គលិក ហួវៃ និងស្លាកសញ្ញា ហួវៃ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុង ឡើងកូដខ្លាំង ជាពិសេសស្មាតហ្វូន កាមេរ៉ាពីរ ដោយសារគុណភាពផលិតផលលើសពីតម្លៃ។ ស្របពេល ហួវៃ ត្រៀមខ្លួនបង្ហាញនូវកំពូលអធិរាជស្មាតហ្វូនកាមេរ៉ា Lecia មុខក្រោយក្នុងតម្លៃដ៏ភ្ញាក់ផ្អើល ជាមួយនឹងការថែមអស់ស្ទះ របស់ Huawei P10 & P10 Plus។
ក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី ថ្លែងអំណរគុណអ្នកសារព័ត៌មាននេះដែរ ក្រុមហ៊ុនក៏ផ្តល់ឱកាសអ្នក ចូលរួមទាំងអស់គ្នា តេស្តស៊េរីថ្មីបំផុត Huawei P10 /Huawei P10 Plus ដែលនឹងចេញលក់ក្នុងពេល ឆាប់ៗនេះ ដែលអនុញ្ញាតឲ្យអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistics Effect ហាយក្លាស អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ ស្រមោលពន្លឺ ឬផ្ទៃព្រាល ដែលកាម៉េរ៉ាបំពាក់ជំនាញ Leica ជំនាន់ទី ២ ទប់លំនឹង ថតរូបពេញយប់ ឬកន្លែង ខ្សោយពន្លឺខ្លាំង៕