(សៀមរាប)៖ បន្ទាប់ពីទទួលភាពជោគជ័យខ្លាំង នៅរាជធានីភ្នំពេញជាច្រើនឆ្នាំ មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនិក បានប្រកាសបើកសាខាថ្មីរបស់ខ្លួនមួយទៀត នៅខេត្តសៀមរាប ទឹកដីអង្គរ ក្រោមទុនវិនិយោគជាង១លានដុល្លារ។
ការបើក «ឌែរម៉ូគ្លីនិក» លើទឹកដីសៀមរាបនេះ អ្នកស្រី អ្នកស្រី ហូវ ដាណេ បានលក់សិទ្ធិទៅឲ្យអ្នកស្រី គង់ សុត្រាវី ដែលជាអ្នកជំនួញធំមួយនៅខេត្តសៀមរាប។ តាមការបង្ហើបទាំងផ្ទះវីឡា ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន បូកទាំងការរៀបចំបំពាក់ឧបករណ៍ទំនើបៗផងនោះ មានតម្លៃជាង១លាន ដុល្លារឯណោះ។
ការប្រកាសនេះបានធ្វើឡើង នាថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅនៅទឹកដីខេត្តសៀមរាប គ្រាដែលម្ចាស់គ្លីនិកខាងលើ ធ្វើពិធីក្រុងពាលីជួសជុលសាងសង់លើផ្ទះវីឡាមួយកន្លែង និងយកអំណោយមួយចំនួន ទៅចែកដល់ពលរដ្ឋក្រីក្រជិត១០០ គ្រសារ។ តាមការលើកឡើងពីអ្នកស្រី ហូវ ដាណេ អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស «ឌែរម៉ូគ្លីនិក» បានឲ្យដឹងថា វត្តមាន «ឌែរម៉ូគ្លីនិក» លើទឹកដីសៀមរាបនេះ ក៏ព្រោះតែអ្នកស្រីបានសម្លឹងឃើញថា ប្រជាជនក្នុងខេត្តមួយនេះ មានសេដ្ឋកិច្ចធូរធាខ្លាំង រស់នៅបែបស៊ីវិល័យមិនចាញ់អ្នកនៅរាជធានីភ្នំពេញនោះឡើយ ហើយម្យ៉ាងទៀតដោយមានសំណូមពរច្រើន ពីអតិថិជនច្រើនអ្នកស្រីក៏សម្រេចបើកតែម្ដង។
ការសម្រេចទិញសិទ្ធនេះ អ្នកស្រី គង់ សុត្រាវី បញ្ជាក់ប្រាប់ថា ក៏ព្រោះតែអ្នកស្រីបានឃើញពីភាពល្បីល្បាញ និងការផ្ដល់សេវា ប្រកបដោយស្តង់ដាររបស់ «ឌែរម៉ូគ្លីនិក» កន្លងមក ហើយគិតថា ប្រសិនបើបើកនៅសៀមរាបច្បាស់ ជាមានការគាំទ្រច្រើនជាក់ជាមិនខាន ព្រោះនៅខេត្តមួយនេះមិនទាន់មានគ្លីនិក កែសម្ផស្សស្តង់ដារនៅឡើយ។
បន្ទាប់ពីធ្វើការជួសជុល និងនាំមកឧបករណ៍មកបំពាក់ «ឌែរម៉ូគ្លីនិក»សាខានៅសៀមរាប និងបើកសម្ពោធក្នុងអំឡុង៣ខែបន្ទាប់។ ទីតាំងនិងការបំពាក់ឧបករណ៍ក៏ដូចជា គ្រូពេទ្យជំនាញ អ្នកស្រី ហូវ ដាណេ បញ្ជាក់ប្រាប់ថា មិនចាញ់ ឌែរម៉ូគ្លីនិក នៅភ្នំពេញឡើយ។
តាមរយៈការចាប់ដៃ ក្រោយទុនវិនិយោគខ្ទង់លានដុល្លារ ស្ត្រីអ្នកជំនួញល្បីឈ្មោះទាំង២ខាលើ បានសម្ដែងភាពជឿជាក់ថា ឌែរម៉ូគ្លីនីកសាខាសៀមរាប និង ទទួលភាពជោគជ័យយ៉ាងត្រចះត្រចង់ជាក់ជាមិនខាន។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកែសម្ផស្ស «ឌែរម៉ូគ្លីនីក» មានសេវាកម្មកែសម្ផស្សធំៗចំនួន៤ ទី១ ការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយផលិត។ ទី២ ផលការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយម៉ាស៊ីន និងឱសថ។ ទី៣ ការកែសម្ផស្សដោយមិនវះកាត់។ ទី៤ កែសម្ផស្សដោយការវះកាត់។
បូកទាំងសាខានៅសៀមរាបនេះ គឺជាសាខាទី៤ហើយ របស់ «ឌែរម៉ូគ្លីនិក» បន្ទាប់ពីបង្កើតទាំងពីឆ្នាំ២០១០មក សាខា៣ផ្សេងទៀតម គឺនៅភ្នំពេញមាន ឌែរម៉ូគ្លីនិក ទួលគោក ឌែរម៉ូគ្លីនិក ផ្សារចាស់ និង ឌែរម៉ូគ្លីនិក ដេអិន។ គ្លីនិកមួយនេះ ត្រូវបានគេដឹងថា មានសិល្បករ-សិល្បៈការិនីល្បីៗឈ្មោះជាច្រើនទៅ ទទួលសេវាកម្មជាច្រើនផងដែរ ប៉ុន្តែឈ្មោះតារាទាំងនោះ មិនត្រូវបានម្ចាស់គ្លីនិកមួយនេះ ទម្លាយឲ្យដឹងឡើយ ព្រោះបើបញ្ចេញជាសាធារណៈ នាំឲ្យខុសវិជ្ជាជីវៈ៕