(ភ្នំពេញ)៖ ប្រជាពលរដ្ឋ កម្មករ-កម្មការិនី សិស្សនិស្សិត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយ នៅពេលដែលបានជិះរថយន្តក្រុង ដោយឥតគិតថ្លៃ របស់ក្រុមហ៊ុនស្រាបៀរ GANZBERGចំនួន១០០គ្រឿង ដើម្បីចេញដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រជាពលរដ្ឋ កម្មករ-កម្មការិនី សិស្សនិស្សិត ទាំងអស់សុទ្ធតែបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងសូមអរគុណទៅដល់ ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានបង្កើតកម្មវិធីនេះ គឺជាព្រឹត្តិការណ៍មួយដ៏ល្អ ដែលជួយសម្រួលដល់អ្នក ដែលមានជីវភាពខ្វះខាត និងអាចកាត់បន្ថយនូវការចំណាយមួយចំណែកផងដែរ។
សូមជម្រាបថា ខេត្តក្រុងទាំង១៥ ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់ មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង៕
សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ជាមួយ ប្រជាពលរដ្ឋ កម្មករ-កម្មការិនី សិស្សនិស្សិត ខាងក្រោមនេះ៖