(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារនៅលើ Facebook ផ្លូវការថា ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» នឹងនាំមកនូវទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា ដែលបានផ្ដល់ឱកាសដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានកម្សាន្តសប្បាយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» គឺជាឱកាសឲ្យ ភ្ញៀវទេសចរបរទេស និង យុវជនកម្ពុជា បានស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ ដូចជាសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជា ឲ្យបាន គង់វង្ស រីកចំរើនល្បីល្បាញខ្លាំងឡើងថែមទៀត។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ នៅមុនព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» នឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ នៅលើទឹកដីខេត្តសៀមរាប។
យោងតាម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា « ដូចនៅរៀងរាល់ឆ្នាំ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» នឹងនាំមកនូវទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា ដែលបានផ្ដល់ឱកាសដល់យុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានកម្សាន្តសប្បាយ។ ទន្ទឹមនឹងនេះ គឺជាឱកាសអោយភ្ញៀវទេសចរណ៍បរទេស និងយុវជនកម្ពុជាបានស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ ដូចជាសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជាអោយបានគង់វង្សរីកចម្រើនល្បីល្បាញខ្លាំងឡើងថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងទេសចរជាតិ និងអន្តរជាតិ ចូលរួម កំសាន្តសប្បាយរីករាយ ទាំងអស់គ្នា នៅក្នុងព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចូលរួម នៅក្នុងព្រឹត្តិការណ៍អង្គរ សង្រ្កាន្តឆ្នាំ ២០១៧ នៅខេត្តសៀមរាបអង្គរផងដែរ៕