
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
រដ្ឋបាលរាជធានីភំ្នពេញ ប្រកាសពីការរៀបចំ «សង្ក្រាន្តវត្តភ្នំ» រយៈ៣ថ្ងៃ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី
12-04-2017 11:15
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធី «សង្ក្រាន្តវត្តភ្នំ» រយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនដំណឹងដដែលនេះ កម្មវិធី «សង្ក្រាន្តវត្តភ្នំ» ខាងលើនេះ នឹងរៀបចំឡើងក្រោមអធីបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សូមរួមសប្បាយរីករាយអំណរឆ្នាំថ្មី ឲ្យបានច្រើនកុះករ ។
សូមអានព័ត៌មានលម្អិតរបស់រដ្ឋបាលរាជធានីភំ្នពេញ នៅខាងក្រោមនេះ ៖