(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៣ខែ ដើមឆ្នាំ២០១៧ មានកម្មករ-កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៣៥៧នាក់ របួសស្រាល ១,១៧៣នាក់ របួសធ្ងន់ ១៦២នាក់ និងស្លាប់ចំនួន ២២នាក់។
លោក ជាវ ប៊ុនរិទ្ធ បានបន្តថា កម្មករទាំងនោះ ទទួលការធានារ៉ាប់រងពី ប.ស.ស យ៉ាងយកចិត្តទុកដាក់ រាល់ពេលគ្រោះថ្នាក់ទាំងអស់។
ជាមួយគ្នានេះ ប.ស.ស បានធ្វើការអំពាវនាវដល់អ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសពេលធ្វើដំណើរទៅ និងត្រឡប់ពីស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕