(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហត្ថ និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បាននិមន្តព្រះសង្ឃសូត្រមន្តលើករាសី ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។
នៅក្នុងពិធីនោះ ក៏មានរាំរបាំទ្រុដិ តាមបែបប្រពែណី និងបានជូនក្រណាត់ស និងថវិកាដល់តាជី យាយជី ដែលចូលរួម ក្នុងពិធីនោះ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្ត និងចែកថវិកា ដល់មន្ត្រីសាលាខេត្ត ក្នុងឱកាសឆ្នាំថ្មី និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សា មន្ត្រីរាជការ និងជូនពរ ដល់មន្ត្រីរាជការ ដែលធ្វើដំណើរទៅលេងស្រុកកំណើត សូមជួបប្រទះតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងទៅទាំងមកផងដែរ៕