(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ រថយន្តក្រុងទាំង១០០គ្រឿងរបស់ ក្រុមហ៊ុនស្រាបៀរ GANZBERG បានចាប់ផ្តើមដឹកប្រជាពលរដ្ឋ កម្មករ-កម្មការិនី សិស្សនិស្សិត ដោយឥត
គិតថ្លៃ បានចេញដំណើរហើយ ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ខេត្តក្រុងទាំង១៥ ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង។
ចំពោះសំបុត្រ អាចប្ដូរបានស្រាបៀរហ្គេនស៍បឺគ ឬទឹកផ្លែឈើហ្វ្រេសស៊ី១កំប៉ុង នៅឯភូមិស្រុករបស់អ្នកដំណើរ ចំពោះសិស្សនិស្សិតអាច ដែលមានអាយុក្រោម១៨ឆ្នាំ អាចដូរយកទឹកផ្លែឈើហ្វ្រេសស៊ីបាន សម្រាប់អ្នកលក់ដែលប្ដូរឲ្យ និងប្ដូរបានស្រាបៀរហ្គេនស៍បឺគ ឬ ទឹកផ្លែឈើហ្វ្រេសស៊ី ២កំប៉ុងវិញពីក្រុមហ៊ុន។
សូមជម្រាបថា ដើម្បីចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយពលរដ្ឋ នៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយ ពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅជួបជុំញ្ញាតិមិត្តបងប្អូន និងក្រុមគ្រួសារនៅស្រុកកំណើតចំនួន១៥ខេត្តដោយឆ្លងកាត់ ៨ផ្លូវជាតិ ហើយចេញដំណើរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅកោះពេជ្រ ម៉ោង៧ព្រឹក៕