(កណ្តាល)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វេីពិធីប្រជំុត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ចការងារប្រចាំត្រីមាស1 លើកទិសដៅត្រីមាស២ ឆ្២០១៧ និងពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាស១ ឆ្នាំ២០១៧ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល។
អញ្ជេីញចូលរួមក្នុងពិធីនេះដែរមានលាេកមេបញ្ជាការរង លាេកនាយរងសេនាធិការ លាេកប្រធានមន្ទីរ អនុមន្ទីរ លាេកនាយការិយាល័យ លាេកមេបញ្ជាការក្រុងស្រុក១១ និងសិក្ខាកាម សរុបចនួន ១៤៨នាក់។
ក្នុងពិធីនេះដែរក៏មានការផ្សព្វផ្សាយនូវវិធានការផ្ទៃក្នុងកងរាជអាវុធហត្ថទាំង 9ចំណុច និងទិសដៅ ២៤ចំណុច របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ព្រមទាំងផ្សព្វផ្សាយសេច្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារជំនាញផែននីមួយៗ របស់កងរាជអាវុធហត្ថខេេត្តកណ្តាល ។
ក្នុងឱកាសនេាះដែរ ឧត្តមសេនីយ៍ មេបញ្ជាការ បានសម្តែងនូវការកោតសរសើរ ដល់កម្លាំងទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក ។
ជាមួយគ្នានេះដែរ លោកមេបញ្ជាការ សំ តុលា បានពាំនាំនៅការសាកសួរសុខទុក្ខ កោតសរសើរ និង ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីសំណាក់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកសរសើរដល់គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់គ្រង និងបង្ហាត់ បង្រៀន ធ្វើអោយវគ្គរៀនសូត្របំប៉នជំនាញដំណើរការទៅទទួលបានលទ្ធផលយ៉ាងល្អ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងទទួលបានពីការរៀនសូត្រ ទៅបំពេញការងារអោយបានល្អ សាកសមជាមន្រ្តីប្រតិបត្តិច្បាប់ ចៀសវាងធ្វេីនូវអំពើអ្វីមួយនាំអោយប៉ះពាល់ដល់កេរ្តិឈ្មោះ សេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ ហេីយក្នុងពេលនោះដែរលោកឧត្តមសេនីយ៍មេបញ្ជា ការ បានជូនរង្វាន់លើកទឹក ចិត្តដល់ គ្រូឧទេ្ទស នាម គណៈកម្មាគ្រប់គ្រងវគ្គ និងសិក្ខាកាម ដែលមាននិទ្ទេសល្អ នូវថវិកាមួយចំនួន និងអាយឺត អហ ម្នាក់មួយ។
លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បានដាក់ចេញនូវទិដៅការងារមួយចំនួនសម្រាប់អនុវត្តក្នុងត្រីមាស២ ឆ្នាំ២០១៧ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានកោតសសើរ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ក្រោយពីចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងបានមកពីការរៀនសូត្រទៅផ្សព្វផ្សាយបន្តដើម្បីអោយការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបំពេញភារកិច្ចអោយចំទិសដៅ គារពបទបញ្ជានិងវិន័យ មានគុណធម៌ មានសាមគ្គីផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមាន សមត្ថកិច្ច និងអជ្ញាធរដែនដី។ ចៀសវាងធ្វើអ្វីៗនាំអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។ ទាំងអស់នេះជាអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែក្រើនរំលឹកដាស់តឿនដល់ថ្នាក់ក្រោមអនុវត្តជាប្រចាំ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រីក៏បានលើកឡើង អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឲ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ។
ឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា កងរាជអាវុធហត្ថ ធ្វើជាគំរូល្អ និងមានស្នាដៃល្អ ដោយឈរលើការគោរពបទបញ្ជា គោរពវិន័យ មានសាមគ្គីឯកភាពផ្ទៃក្នុងបានល្អ គោរពតាមឋានានុក្រម ពិសេសមានឆន្ទះក្នុងការការពារ និងបំរើប្រជាជន។ ជាមួយនោះផងដែរ កងរាជអាវុធហត្ថ ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្ត បានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលានៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
ក្រោពីបញ្ចប់កម្មវិធីប្រជុំ ក៏មានការសម្តែងរបាំត្រុត ដើម្បីសុំសេចក្តីសុខ ជូនពរ ដល់លោកមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល នាឧ៌កាសបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិ ។
លុះរសៀលថ្ងៃដ៍ដែល នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កណ្តាល ក៏បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ព្រះរតនត្រ័យ ឧទិសកុសល់ដល់បុពការីជន និង អតីតយុទ្ធជនដែលបានលះបង់ជីវិតជូនជាតិមាតុភូមិ និង តម្លើងរាសីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបាននិមន្តព្រះចៅអធិការវត្តចំនួន ៧អង្គ មកស្រោចទឹក ប្រោះព្រហ្ម តាមកិច្ចសាសនា ដើម្បីបួងសួងសុំសិរីសួស្តី សេចក្តីសុខ សេចក្តីចំរើន កើតមានដល់លោកមេបញ្ជាការ លោកមេបញ្ជាការរង ព្រមទាំងនាយ ទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ និងបណ្តេញនូវឧបទ្រពចង្រៃអោយជៀសផុតពីគ្រោះភ័យ៕