(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ (លោក ប៊ុន សាយ, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ) !


** ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអានសៀវភៅស្តីពី «អភិបាលកិច្ចប្រទេសចិន» របស់លោក ស៊ី ជិនពីង ដើម្បីស្រង់យកពិសោធន៍ល្អៗ

២៖សម្តេចតេជោ ហ៊ុន សែន អះអាងថា គិតត្រឹមខែកុម្ភៈ ២០១៧ កម្ពុជាទទួលបានជំនួយអភិវឌ្ឍពីចិន ៤,២ប៊ីលានដុល្លារឤមេរិក

៣៖ មហាក្សត្រ និងសម្តេចម៉ែ បានយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅរសៀលអង្គារនេះ ក្រោយពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ជាង១ខែ

៤៖ ឧកញ៉ា គួច ម៉េងលី ដែលជាថៅកែសាលាអន្តរទ្វីបអាមេរិកាំង បានលក់ភាគហ៊ុន និងលាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលរបស់សារព័ត៌មានថ្មីៗ

៥៖ ទេវតាឆ្នាំថ្មីនេះ មានព្រះនាមថា «កិមិរាទេវី» នឹងយាងចុះនៅម៉ោង៣៖១២នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី១៤ ខែមេសា!

៦៖ ក្រុមចោរប្លន់ចំនួន៦នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសម្នាក់ៗជាប់ពន្ធនាគារជិត៨០ឆ្នាំ

៧៖ អភិបាលរាជធានីភ្នំពេញអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ រាជធានី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

៨៖ វិស័យសំណង់នៅកម្ពុជា ត្រីមាសទី១ បង្កើតការងារជូនប្រជាពលរដ្ឋ បាន៥ម៉ឺននាក់ក្នុង១ថ្ងៃ

** ព័ត៌មានអន្តរជាតិ (World News)

១៖ រដ្ឋាភិបាលកូរ៉េខាងជើង ប្រកាសថ្កោលទោសធ្ងន់ៗ លើការដាក់ពង្រាយនាវាពិឃាតអាមេរិក នៅឧបទ្វីបកូរ៉េ

២៖ កម្លាំងប៉ូលិសប្រដាប់ដោយដំបង និងខែល បង្រ្កាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 នៅប្រទេសអ៉ីតាលី។

(លោក វ៉ាន់ សារ៉ាយ,លោក ប៉ា ជេដ្ឋា, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ)