(ភ្នំពេញ)៖ ភេសជ្ជៈសម្រាប់យុវវ័យថ្មី បានមកដល់ទៀតហើយ គឺ «Joop» ដែលចង់បង្ហាញពីអត្ថន័យ នៃស្នាមថើមលើកដំបូង ពិតជារំភើបឥតឧបមា ហើយភេសជ្ជៈនេះ អាចក្លាយជាតំណាង នៃក្ដីស្រឡាញ់ និងស្នាមថើបទៀតផង។
ជាការពិតស្នាម «ថើប» ដំបូងរបស់មនុស្សម្នាក់ គឺជាអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន បង្ហាញពីអារម្មណ៍ខុសប្លែកគ្នា។ ភេសជ្ជៈ «Joop»ចង់បង្ហាញពីក្ដីស្រឡាញ់ ជាលើកដំបូងរបស់មនុស្សវ័យជំទង់ ក្នុងន័យជាស្នេហាដ៏ជ្រាលជ្រៅ ធ្វើឲ្យវាមានភាពសប្បាយរីករាយ បំភ្លេចមិនបាន។
«Joop» នឹងធ្វើឲ្យលោកអ្នកស្រស់ស្រាយ សប្បាយរីករាយ យល់ច្បាស់ពីភាពស្និទ្ធស្នាល និងអារម្មណ៍ស្នេហាគ្រាដំបូង តាមរយៈការថើប ជាពិសេសយុវវ័យ ក្នុងវ័យកំពុងមានស្នេហា។ តើអ្នកមានអារម្មណ៍បែបណា ពេលមនុស្សជាទីស្រឡាញ់ «ថើប» ជាលើកដំបូង?
កម្មវិធីពិសេសរបស់ «Joop» នឹងមានការផ្ដល់ជូន នៅក្នុងកម្មវិធីអង្គរសង្ក្រាន្តក្នុងឱកាសឆ្នាំថ្មី នៅទីតាំងទល់មុខប្រាសាទអង្គរវត្ត ក្នុងតំបន់ល្បែងប្រជាប្រិយខ្មែរ ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០១៧៕