Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍ មុនចូលឆ្នាំថ្មី

11-04-2017 15:19

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍ ដែលជាអតីតថ្នាក់ដឹកនាំខេត្ត ស្រុក ក្រោមអធិបតីភាព​ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី កែវ សុខុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសសំណេះសំណាលខាងលើនេះ លោកអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានសំដែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេង របស់អស់ លោក លោកស្រី ជាអតីតថ្នាក់ ដឹកនាំខេត្ត ស្រុក ដែលបានចូលរួមបំរើជាតិមាតុភូមិ និងបានបន្សល់ទុកនូវស្នាដៃ មេរៀនបទពិសោធន៍ ជាច្រើនឥតគណនា។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានផ្តល់ជូនប័ណ្ណសរសើរ និងថវិកាមួយចំនួន ដើម្បីជាកាដូអនុស្សាវរីយ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕