(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើជាថ្មីម្តងទៀត ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ ពីភ្នំពេញទៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា កុំឲ្យដំឡើងថ្លៃហួសហេតុពេក ដែលនាំឱ្យប្រជាពលរដ្ឋ ជួបការលំបាក។
សេចក្តីជូនដំណឹងរបស់ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការដំឡើងថ្លៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ត្អូញត្អែថា ជាហេតុធ្វើឱ្យពួកគេ សុខចិត្តជិះប្រជ្រៀតគ្នា លើសចំណុះ ឬជិះលើដំបូលរថយន្ត ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ ជាយថាហេតុតាមផ្លូវដំណើរ។
សូមអានខ្លឹមសារលម្អិត នៃសេចក្តីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញ ខាងក្រោមនេះ៖