(ភ្នំពេញ)៖ កូនខ្មែរពីររូបដែលឈ្នះសំបុត្រ ដំណើរកម្សាន្តទៅប្រទេស ម៉ាល់ឌីវ ពីស្រាបៀរកម្ពុជា បានប្តេជ្ញាចិត្តផលិតវីដេអូ ដំណើរកម្សាន្តឲ្យប្លែក សម្រាប់ខ្មែរពេលត្រឡប់មកវិញ។
លោក វុន សារ៉ាវុធ (Sara Vuth) និង កុង វ៉ូឡង់តាំង (La Kil) ដែលបានឈ្នះសំបុត្រម្នាក់ពីរសន្លឹក ពីការប្រកួតផលិតវីដេអូ «រសជាតិនៃដំណើរផ្សងព្រេង» របស់ស្រាបៀរកម្ពុជា នឹងចេញដំណើរទៅប្រទេសម៉ាល់ឌីវនៅថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ។
Sara Vuth បានឲ្យដឹងថា លោកនឹងយកឧបករណ៍ដែលលោកមានទាំងអស់ រួមមាន Drone, GoPro, ម៉ាស៊ីនថត DSLR និង SteadiCam ដើម្បីផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៅប្រទេសម៉ាល់ឌីវ។
Sara Vuth បន្ថែមថា «ខ្ញុំបេ្តជ្ញាថា ខ្ញុំនិងដៃគូ នឹងផលិតវីដេអូបានស្អាតជាងវីដេអូរបស់ខ្ញុំ នៅមណ្ឌលគិរីទៀត ដើម្បីឲ្យខ្មែរយើងបានឃើញ ពីសម្រស់ដ៏ស្រស់ស្អាតរបស់ម៉ាល់ឌីវ ប៉ុន្តែវីដេអូរបស់ខ្ញុំថ្មីនេះ មិនសូវមានលក្ខណៈ ផ្សងព្រេងដូចវីដេអូមុននោះទេ ដោយសារម៉ាល់ឌីវជាតំបន់សមុទ្រ ហើយយើងទៅតាមក្រុមហ៊ុនទេសចរណ៍ទៀត»។
ដោយឡែក La Kil បានឲ្យដឹងថា «ខ្ញុំនឹងធ្វើដំណើរទៅប្រទេសម៉ាល់ឌីវ ជាមួយមិត្តស្រីខ្ញុំ អ៊ីចឹងConcept របស់ខ្ញុំ គឺធ្វើវីដេអូបែបផ្អែមល្ហែមត្រឹមកម្រិតមួយ ពេលខ្ញុំត្រឡប់មកវិញ»។
គួរបញ្ជាក់ផងដែរថា វីដេអូថ្មីរបស់ Sara Vuth និងLa Kil នឹងបង្ហោះលើទំព័រហ្វេសប៊ុក របស់ស្រាបៀរកម្ពុជា (https://www.facebook.com/cambodiabeer/)៕