(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន និងនាយទាហានមួយចំនួន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនលោកឧត្តមសេនីយ៍ត្រី អ៊ឿ សំរឹទ្ធ និងលោកឧត្តមសេនីយ៍ត្រី ប៊ុត សារឿន ជាបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពង់សម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅទីក្រុងភ្នំពេញ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកឧត្តមសេនីយ៍ ជូ សារុន បានលើកឡើងថា ដោយមានការផ្តាំផ្ញើពី ចម្ងាយពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលភូមិន្ន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអំពីសុខទុក្ខ និងដោយទទួលនៅការគោរព ពីកម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅក្នុងអង្គភាពខេត្តកំពង់ស្ពឺ។
ក្នុងនោះ លោកក៏បានពាំនាំនៅការសាកសួរ ដោយក្តីគោរពពីបងប្អូនជាអតីតយុទ្ធ មិត្តមួយចំនួនដែលលោក បានក្លាយជានិវត្តជនមែនតែការនឹករលឹកគ្នា នៅតែជាមហាគ្រួសារតែមួយ មិនអាចបំភ្លេចបានឡើយ។
លោកមេបញ្ជាការ បានសាកសួរនៅសុខទុក្ខ អំពីបញ្ហាជំងឺ និងសុំឲ្យមន្ទីរពាក់ព័ន្ធ ផ្តល់នៅគោលរបបជូនមេបញ្ជាការ រងទាំង២រូប ឲ្យបានទាន់ពេលវេលា ព្រមទាំងបានផ្តល់ការឧបត្ថម្ភបន្ថែម ពីអង្គភាពក្នុងពេលដែលកំពង់ សម្រាកព្យាបាលជំងឺនេះផងដែរ។
បន្ទាប់ពីបានការសាកសួរសុខទុក្ខ លោកមេបញ្ជាការរងទាំង២រូប ក៏បានថ្លែងនៅការដឹងគុណ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែផ្តល់ភាពកក់ក្តៅ ដល់នាយទាហាន នាយទាហនរងទាំងអស់ ជាពិសេសរូបគាត់ទាំង២នាក់តែងម្តង និងសូមកោតសសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំ តែងតែបានមកសួរសុខទុក្ខ ដល់គាត់ទាំង២នាក់ ដែលជាចាស់ទុំ និងជារាមច្បងនៅទីនោះ។ នេះបានបង្ហាញថា សាមគ្គីភាពរឹងមាំ មានស្មារតីស្រឡាញ់គ្នា យោគយល់គ្នាលុះមួយជីវិត ដោយមិនបោះបង់គ្នាឡើយ។
សូមជម្រាបថា សម្ភារៈដែលបាននាំទៅសួរសុខ នាពេលនោះរួមមាន៖ ប្រាក់៥០ម៉ឺនរៀល, អង្ករ៤បាវ រួមទាំងសម្ភារៈឧបភោគបរិភោគ ដែលគិតជាទឹកប្រាក់ក្នុងម្នាក់ៗ ១,០៥០,០០០ រៀល ៕