(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរយ៉ាងខ្លាំងពីតួនាទីរបស់មហាយក្សចិនថា កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុង សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយរបស់សកលលោកនាពេលបច្ចុប្បន្ន។
ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «អភិបាលកិច្ចប្រទេសចិន» របស់លោកប្រធានាធិបតី ស៊ី ជិនពីង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចចិន បានចូលរួមចំណែកជា មធ្យមក្នុងមួយឆ្នាំប្រមាណជិត ១/៣ នៃកំណើនសេដ្ឋកិច្ចសកលលោក។
សម្តេចបានបន្ថែមទៀតថា ក្នុងឆ្នាំ២០១៦ ញណិជ្ជកម្មសរុបរបស់ប្រទេសចិនបានឈានដល់ ៣,៧ទ្រីលានដុល្លារឤមេរិក ចូលរួមចំណែកប្រមាណ ១០,៥% ទៅក្នុងញណិជ្ជកម្មសកលលោក ខណៈទំហំវិនិយោគផ្ទាល់ក្រៅប្រទេសរបស់ប្រទេសចិន គឺមានទំហំរហូតដល់ ១៧០,១ ប៊ីលានដុល្លារឤមេរិក ក្នុង ១៦៤ ប្រទេស ក្នុងទ្វីបឤស៊ី ឤហ្វ្រិកឤមេរិកខាងជើង និង ខាងត្បូង និង អឺរ៉ុប ហើយបច្ចុប្បន្នប្រទេសចិនជាប្រទេសធំបំផុតទី២ នៅលើពិភពលោក ក្នុងការវិនិយោគក្រៅប្រទេស។
«ប្រទេសចិនក្លាយជាជន្ទល់ដ៏សំខាន់ក្នុងការជំរុញ ការងើបឡើងវិញនៃសេដ្ឋកិច្ច និង ការអភិវឌ្ឍជាសកល ក៏ដូចជាយុតថ្កាក្នុងការថែរក្សា នូវស្ថិរភាពនយោបាយនៅក្នុងតំបន់ និង សកលលោក។ ក្នុងឆ្នាំ ២០១៦ យើងឃើញកាន់តែច្បាស់នូវសារៈសំខាន់ នៃតួនាទីរបស់ចិនក្នុងឆាកអន្តរជាតិ។ ជាក់ស្តែងខណៈដែលពិភពលោកយើងកំពុង មានការផ្លាស់ប្តូរយ៉ាងខ្លាំង ជួបប្រទះនឹងភាពមិនប្រាកដប្រជា និង បញ្ហាប្រឈម ដែលកាន់តែស្មុគស្មាញ និង មិនច្បាស់លាស់ ក្នុងដំណើរការសកលភាវូនីយកម្ម ប្រទេសចិនបាន និង កំពុងដើរតួជំនួស ប្រទេសលោកខាងលិចមួយចំនួន តាមរយៈការព្យាយាមការញរ និង លើកកម្ពស់ចរន្តសកលភាវូបនីយកម្ម ក៏ដូចជាការជំរុញការបើក ចំហការធ្វើញណិជ្ជកម្មសេរី ដើម្បីការអភិវឌ្ឍសកលប្រកបដោយចីរភាព និង បរិយាប័ន្ន»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើសរសើរពីតួនាទីរបស់ចិនក្នុងពិភពលោកថែមទៀតថា ប្រទេសចិនបានប្រឹងប្រែងលើកកម្ពស់ជីវ ភាព និងចីរភាពនៃកំណើនខ្ពស់ សម្រាប់តំបន់ និងពិភពលោក ទាំងមូលក្នុងពេលអនាគត តាមរយៈការបង្កើតគំនិតផ្តួចផ្តើមសំខាន់ៗលើការតភ្ជាប់ និងការលើកកម្ពស់សមត្ថភាពផលិតកម្ម ដែលរួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ការដាក់មូលនិធិយ៉ាងច្រើនដល់ធនាគារអភិវឌ្ឍ មូលនិធិ ផ្លូវសូត្រ និង ធនាគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឤស៊ី ជាដើម។
មេដឹកនាំកម្ពុជាដែលកំពុងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយរដ្ឋាភិបាលចិន សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ប្រទេសចិនកំពុងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដើម្បីបង្កើតបណ្តាញ តភ្ជាប់ដែលរួមមានផ្លូវហាយវ៉េ ផ្លូវរថភ្លើង ផ្លូវទឹក កំពង់ផែ និង ផ្លូវ ឤកាស ឱ្យបានពេញលេញក្នុងតំបន់ឤស៊ី និង ខាងក្រៅតំបន់។ សម្តេចតេជោថា ការស្ថាបនាស្ថាប័នទាំងនេះ បានបង្ហាញកាន់តែច្បាស់នូវតួនាទីថ្មីរបស់ប្រទេសចិន ក្នុងអភិបាលកិច្ច និង ដឹកនាំ ការអភិវឌ្ឍសកលលោក ដើម្បីផលប្រយោជន៍រួម៕