(ភ្នំពេញ)៖ ក្រុមតារាចម្រៀងក្មេងខ្មែរ ត្រូវបានប្រកាសតែងតាំង ជាអ្នកតំណាងផ្លូវការ របស់ភេសជ្ជៈ ស្ទីង (Sting) ប្រចាំកម្ពុជា ឆ្នាំ២០១៧នេះ ខណៈកញ្ញា ឡូរ៉ា ម៉ម ជាអ្នកតំណាងឲ្យPepsi ហើយតារាចម្រៀងទាំងបីក៏បានបង្ហើបថា នឹងមានព្រឹត្តិការណ៍តន្ត្រីដ៏ពិសេសមួយថ្មី ប្លែក មានឈ្មោះថា Pepsi Jam ក្នុងពេលឆាប់ៗនេះ។
ការប្រកាសនេះ ធ្វើឡើងក្នុងឱកាស សន្និសីទសារព័ត៌មានផ្លូវការ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ រៀបចំឡើងដោយ ក្រុមហ៊ុនខេមប្រ៊ូវ នៅទីតាំងក្រុមហ៊ុនដោយផ្ទាល់។
ពាក់ព័ន្ធនឹងមូលហេតុ ដែលជ្រើសតាំងតារាទាំង៣រូបនេះ ជាអ្នកតំណាងឲ្យភេសជ្ជៈល្បីឈ្មោះ ប៉ិបស៊ី ( Pepsi ) និង ស្ទីង ( Sting ) លោក តាន់ ប្រធានផ្នែកទីផ្សារ របស់ Pepsi បានឲ្យដឹងថា «ទាំងអស់គ្នា បានដឹងហើយ ពីកិត្តិនាមដ៏ល្អ និង ល្បីរន្ទឺរបស់ក្រុមចម្រៀង ក្មេងខ្មែរ និង ឡូរ៉ា ដែលយើងជឿជាក់ថា ការសហការនេះ នឹងធ្វើឲ្យភេសជ្ជៈយើង កាន់តែទទួលបាន ជោគជ័យ មួយកម្រិតទៀត ពិសេសតាមរយៈព្រឹត្តិការណ៍ Pepsi Jam ដែលនឹងចេញ ក្នុងពេលឆាប់ៗ ខាងមុខនេះ»។
កញ្ញា ឡូរ៉ា ម៉ម ក៏បានសម្តែងក្តីរីករាយ ចំពោះការទទួលបានតួនាទី ជាអ្នកតំណាងឲ្យ Pepsi ដោយកញ្ញាថា នេះជាកិត្តិយសដ៏ធំមួយ សម្រាប់កញ្ញា «ប៉ិបស៊ីគឺ ជាភេសជ្ជៈដ៏ល្បីឈ្មោះលំដាប់អន្តរជាតិ ដែលនៅជុំវិញពិភពលោក មានតារាល្បីៗ ជួរមុខជាច្រើន ធ្វើជាអ្នកតំណាង ដូច្នេះខ្ញុំពិតជាសប្បាយចិត្ត និងមានកិត្តិយសខ្លាំង ដែលបានក្លាយជា តំណាងឲ្យប៉ិបស៊ី ប្រចាំនៅកម្ពុជាក្នុងឆ្នាំនេះ»។
លោក សុជាតិ នៃក្រុមចម្រៀងក្មេងខ្មែរ ក៏បាននិយាយទាំងរំភើបរីករាយថា «Sting ល្បីនៅកម្ពុជា ជាច្រើនឆ្នាំមកហើយ ពិសេសក្នុងចំណោមយុវវ័យ ខ្ញុំក៏ជាអ្នកគាំទ្រខ្លាំងម្នាក់ដែរ ដូច្នេះខ្ញុំពិតជាសប្បាយចិត្ត ដែលពេលនេះ ត្រូវបានតែងតាំង ជាអ្នកតំណាង ឲ្យភេសជ្ជៈ ដែលខ្លួនស្រឡាញ់ចូលចិត្ត»។ សុជាតិ បន្ថែមថា «ជាមួយតួនាទី ជាអ្នកតំណាងភេសជ្ជៈ ដ៏ពេញនិយមនេះ ពួកយើងសន្យាថា នឹងនាំយកអ្វីដែលថ្មី ប្លែក ល្អៗ មិនត្រឹមតែសម្រាប់ វិស័យតន្ត្រីប៉ុណ្ណោះទេ តែសម្រាប់សង្គមជាតិខ្មែរ ទាំងមូល»។
ចំណែកឯលោក កៅ ពន្លឺ ក្រុមចម្រៀងក្មេងខ្មែរ ក៏បានបញ្ជាក់បន្ថែមថា «ក្នុងនាមជាអ្នកតំណាង ភេសជ្ជៈ Sting យើងបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រេចបេសកកម្ម របស់យើង តាមរយៈកម្មវិធី Pepsi Jam ដែលនឹងផ្ដល់ឱកាស ឲ្យយុវជនជំនាន់ក្រោយ បានបញ្ចេញសមត្ថភាពពិសេស ហើយខ្ញុំជឿជាក់ថា ពួកគាត់ក៏កំពុងរង់ចាំ ឱកាសនេះដូចគ្នា។ យើងសង្ឃឹមថា នឹងអាចស្វែងរកអ្នក ដែលមានទេពកោសល្យជាច្រើន នៅទូទាំងប្រទេសកម្ពុជា។ យើងមិនខ្លាចការនឿយហត់ឡើយ ព្រោះយើងអាចផឹក Sting ដើម្បីបន្ថែមថាមពល ដូច្នេះសង្ឃឹមថា ប្រិយមិត្ត នឹងរង់ចាំមើល ហើយចូលរួមកម្មវិធី Pepsi Jam»។
ក្រុមហ៊ុនខេមប្រ៊ូវ មិនទាន់ឲ្យដឹងពី ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Pepsi Jam នៅឡើយទេ តែជឿជាក់ថា ច្បាស់ជាមិនធម្មតាឡើយ ព្រោះក្រុមចម្រៀងក្មេងខ្មែរ ក៏ដូចជា តារាចម្រៀង ឡូ រ៉ាម៉ម មិនដែលធ្វើឲ្យទស្សនិកជន ខកបំណងម្ដងណាឡើយ៕