ទប់ស្កាត់ការប៉ះពាល់សុខភាព! ជិតចូលឆ្នាំខ្មែរ មន្រ្តីកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចុះត្រួតពិនិត្យកញ្ចប់ស្លាដក និងកាដូ ក្រែងខូចគុណភាព
11-04-2017 12:59
(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យទំនិញនានា មានកញ្ចប់ស្លាដក និងកាដូជាដើម ដែលដាក់លក់នៅតាមផ្សារ និងហាងផ្សេងៗ ក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីធានាសុវត្ថិភាព គុណភាពទំនិញ និងគ្រឿងបរិភោគជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ជាលទ្ធផលជាក់ស្ដែង លោក ទិត សុខហ៊ីម អនុប្រធានសាលាកាំកុងត្រូល បានឲ្យដឹងថា ការត្រួតពិនិត្យមើលទំនិញទាំងនេះ មិនឃើញទំនិញខូចគុណភាពឡើយ។ លោកថា មិនតែប៉ុណ្ណោះ មន្រ្តីរបស់លោក ក៏បានណែនាំបន្ថែម ដល់ម្ចាស់ហាង អាជីវករឲ្យចូលរួមយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពចំណីអាហារដែលខ្លួនដាក់លក់ ពោលមិនត្រូវលក់ទំនិញ និងចំណីអាហារណា ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ជូនប្រជាពលរដ្ឋ និងអតិថិជនបរិភោគឡើយ៕