(ភ្នំពេញ)៖ ក្រុមហ៊ុនUnited Auto Trading Co.,Ltd ដែលជាក្រុមហ៊ុនតំណាងចែកចាយរថយន្តម៉ាកCHEVROLET
តែមួយគត់ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីរាត្រីស្រមោលសរជប់លៀងថ្លែងអំណរគុណ ដល់អតិថិជនCHEVROLET
ដែលបានទិញរថយន្ត ចាប់ពីខែមករារហូតដល់ខែមីនាឆ្នាំ២០១៧នេះនៅភោជនីយដ្ឋានតូផាស(Topaz Restaurant) ដោយការចូលរួមពីអតិថិជននិងភ្ញៀវកិត្តិយសដ៏ច្រើនកុះករ។

លោក ប៉ែន ពិសិទ្ធ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនUnited Auto Trading Co.,Ltd បានថ្លែងថា វត្តមានរបស់ CHEVROLET នៅកម្ពុជា ត្រូវបាននាំមកដោយក្រុមហ៊ុន United Auto Trading Co, Ltd. ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៣។ CHEVROLET CAMBODIA ទទួលបានភាពរីកកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងវិស័យឧស្សាហកម្មយានយន្ត
នៅកម្ពុជា ដោយសារតែការគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់អតិថិជនគ្រប់ស្រទាប់ វណ្ណះ ព្រមជាមួយភាពជឿជាក់ ការទុកចិត្ត
 និងជំនឿដ៏មុតមាំលើគុណភាពម៉ាករថយន្តCHEVROLET។

CHEVROLET CAMBODIA មិនត្រឹមតែផ្តល់ជូនលោកអ្នកនូវរថយន្តដែលមានគុណភាពខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹង ផ្តល់ជូននូវសេវាកម្មល្អបំផុតក្នុងការថែទាំរថយន្តរបស់អតិថិជនដែលហៅថាសេវាកម្ម iCare ។ សេវាកម្ម iCare រួមមានកម្មវិធី3 + 3 ដែលបានផ្តល់នូវការធានារយៈពេលបីឆ្នាំ និង សេវាតំហែទាំ គុណភាពរថយន្តសម្រាប់រយៈពេលបីឆ្នាំ។

លើសពីនោះ លោក ប៉ែន ពិសិទ្ធ បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតំរូវការខ្ពស់ក្នុងទីផ្សាររថយន្ត CHEVROLET CAMBODIA មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសផែនការពង្រីកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង រាជធានីភ្នំពេញ។ ដូច្នេះអតិថិជន​ទាំងអស់អាចទទួលបាននូវបទពិសោធន៍ថ្មីចំពោះការិយាល័យតាំងបង្ហាញរថយន្ត​ស្តង់​ដារ​អន្តរជាតិក្រុមហ៊ុនCHEVROLET CAMBODIA នៅពេលដែលលោកអ្នកធ្វើដំណើរនៅក្នុងប្រទេស​កម្ពុជា រួមជាមួយបុគ្គលិក ដែលមានជំនាញវិជ្ជាជីវៈនឹងរង់ចាំ​បម្រើសេវាកម្មលោកអ្នកយ៉ាងកក់ក្តៅ ជាក់ជាពុំខាន។

ក្រុមហ៊ុន United AutoTrading នឹងថែរក្សានិងថែទាំរថយន្តរបស់លោកអ្នកជាមួយនឹងសេវាកម្មដ៏ កក់ក្តៅនិងភាពរីករាយ​រាក់ទាក់។ ហេតុដូចនេះហើយ ទើបអតិថិជនទាំងអស់របស់CHEVROLETពុំចាំបាច់មានការព្រួយបារម្ភនៅពេល​ណាក៏ដោយដែលរថយន្តរបស់អ្នកមានបញ្ហា ក្រុមហ៊ុន CHEVROLET នឹងរង់ចាំជានិច្ចដើម្បីផ្តល់សេវាកម្ម ដល់លោកអ្នក ការផ្តល់សេវាកម្មថែទាំដ៏ល្អបំផុតដល់អតិថិជន គឺទស្សនៈវិស័យនិងគោលដៅរបស់CHEVROLET CAMBODIA៕