(ភ្នំពេញ)៖ លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវើលដ៏ប្រ៊ីជ និងជាវិនិយោគិនដ៏ធំនិងឆ្នើមមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានប្រារព្ធកម្មវិធីជប់លៀង ថ្លែងអំណរគុណដល់អតិថិជន ដែលគាំទ្រ និងជាវនូវគម្រោងThe Peak របស់ខ្លួន នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
ក្នុងឱកាសលោកឧកញ៉ា បានថ្លែងទៅកាន់អតិថិជនរបស់ខ្លួនថា គម្រោងអគារខុនដូ ផ្សារទំនើប និងសណ្ឋាគារThe Peak ដែលជាការវិនិយោគ ដោយវិនិយោគិនកម្ពុជា និងបរទេសយកស្តង់ដារតាប្រទេសសិង្ហបុរី បានចាប់ផ្ដើមដំណើរការសាងសង់បុកគ្រឹះរួចរាល់ហើយ ដោយគ្រោងនឹងបញ្ចប់ទៅតាមផែនការយ៉ាងជោគជ័យ និងគ្មានបញ្ហាអ្វីដែលត្រូវប្រឈមឡើយ ។
លោកឧកញ៉ាសៀ ឬទ្ធី បានបន្ដថា រហូតមកដល់ពេលនេះ គម្រោងអគារ The Peak បានសង់បាតគ្រឹះក្រោមរួចហើយ ដូចនេះការសាងសង់បន្តនឹងមានដំណើរការលឿន ព្រោះថាការសាងសង់អគារព្រោះតែយឺតយូរលើការសាងសង់បាតគ្រឹះក្រោមហ្នឹងទេ ចំពោះការលក់គម្រោងអគារ The Peak រហូតមកដល់ពេលនេះ បានជាង៦០ភាគរយហើយសម្រាប់ខុនដូ តែសម្រាប់គម្រោងផ្សេងទៀត ដូចជាផ្សារទំនើប និងសណ្ឋាគារ ដែលមាននៅក្នុងគម្រោងអគារ The Peak ដែរនោះនៅមិនទាន់បានប្រកាសលក់នៅឡើយទេ ។
លោកឧកញ៉ាលើកឡើងទៀតថា ថា «ចំពោះស្ថានភាពនៃវិស័យខុនដូ នៅពេលបច្ចុប្បន្ននេះ បើនិយាយថាស្ងាត់វាមិនស្ងាត់នោះទេ ចំពោះគម្រោងរបស់ខ្ញុំដែលកំពុងអភិវឌ្ឍន៍ ព្រោះគម្រោងរបស់យើង បានសាងសង់នៅលើទីតាំងល្អ ទីតាំងដែលមានសក្ដានុពលហើយបូករួមជាមួយអ្នកអភិវឌ្ឍន៍គម្រោងយើង ក៏ជាអ្នកដែលមានកេរ្តិ៍ឈ្មោះល្អ ដូចនេះហើយដែលធ្វើឲ្យអតិថិជនទាំងក្នុងស្រុក និងក្រៅនៅតែបន្តគាំទ្ររបស់យើងដដែល» ។
ទន្ទឹមនឹងនោះ លោកឧកញ៉ាក៏បានថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លូន ដែលបានជាវនូវគ្រប់ប្រភេទនៃគម្រោងThe Peak ដែលធ្វើឲ្យគម្រោងមួយនេះកាន់តែជោគជ័យរលូតមួយកម្រិតទៀត នៅក្នុងការសាងសង់នៃ ៕