(ភ្នំពេញ)៖ ម៉ាក LACOSTE បើកដំណើរការហាងប្រណីតរបស់ខ្លួនក្នុងក្រុងភ្នំពេញដែលមានទីតាំងនៅអគារវឌ្ឍនៈ ជាហាងដែលមានទំហំ៩០ ម៉ែត្រការ៉េនេះ ជាការលាយបញ្ចូលគ្នានៃទម្រង់ និងតួនាទី​ដែលមានបំពាក់នូវភ្លើងដ៏ភ្លឺចិញ្ចែងចិញ្ចាច ព្រមទាំមានទីកន្លែងដ៏ធំទូលាយបង្កើតបានជាភាពឥតខ្ចោះ និងការបំផុសគំនិតបែបកីឡាដ៏ស្វាហាប់បំផុត។

ស្លាកសញ្ញា  LACOSTE បន្តពង្រឹង និងពង្រីកសកម្មភាពរបស់ខ្លួនក្នុងតំបន់អាស៊ី ជាមួយនឹងការបើកដំណើរការហាងថ្មី ក្នុងប្រទេសកម្ពុជា ស្លាកសញ្ញានេះមានឱកាសក្នុងការផ្ដល់ ជូននូវភាពល្អផ្ដាច់គេ និងបែបបទជីវិតរស់នៅដ៏ទំនើបបំផុតសម្រាប់នារី បុរស និងក្មេងផងដែរ។

ស្លាកសញ្ញា LACOSTE បានប្រារព្វពិធីសម្ពោធជាផ្លូវការរបស់ខ្លួននៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០១៧ ដែលមានពិធីកាត់ខ្សែបូរដោយមានវត្តមានរបស់លោក Jean-Louis Delamare នាយកប្រតិបត្តិស្លាកសញ្ញា LACOSTE ប្រចាំអាស៊ីបាស៊ីហ្វិច និងនាយកប្រតិបត្តិនៃ Global Travel Retail ព្រមទាំងមានវត្តមានអ្នកតំណាងស្លាកសញ្ញា LACOSTE នៃប្រទេសវៀតណាម និងដៃគូយុទ្ធសាស្រ្តនៃប្រទេសកម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម៖ www.lacoste.com