(ភ្នំពេញ)៖ នៅរាត្រីឆ្លងចូលថ្ងៃ១១ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយចេញនូវឯកសារដ៏សំខាន់ចំនួន១៧ទំព័រ ជាមួយចំណងជើងថា «កម្ពុជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត» នេះបើយោងតាមឯកសារដែលបណ្តាញព័ត៌មាន Fresh News ទើបទទួល បាននៅរាត្រីនេះ។
ការចញផ្សាយនូវឯកសារដ៏សំខាន់របស់ក្រសួងការបរទេសនេះដោយហេតុថា៖ «ជាច្រើនឆ្នាំមកហើយ ប្រទេសកម្ពុជា គឺជាប្រធានបទនៃការធ្វើយុទ្ធនាការបំភ្លៃព័ត៌មាន ដឹកនាំដោយរដ្ឋាភិបាល និងអង្គការបរទេស មួយចំនួន ដែលបានមូលបង្កាច់អំពីតថភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្នុងគោលបំណងបង្ហាញរូបភាព អវិជ្ជមាន អំពីកម្ពុជា និងដាក់កំហុសមកលើរាជរដ្ឋាភិបាល»។
រាជរដ្ឋាភិបាលសូមចេញផ្សាយនូវឯកសារក្រោមចំណងជើងថា «កម្ពុជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត» ដើម្បីស្រាយបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយ៖