(ភ្នំពេញ)៖ លោកបណ្ឌិត ទូត លុច មេធាវីការពារក្តីរបស់ លោក ថោង សារ៉ាត់ ថៅកែបុរី៩៩៩ បានចេញសេចក្តីសន្និដ្ឋានមួយនាថ្មីៗនេះដើម្បី បង្ហាញអំណះអំណាង និងភស្តុតាងដោះបន្ទុកថា កូនក្តីរបស់លោកពុំមានការពាក់ព័ន្ធនឹងឃាតកម្មសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ ជាមួយគ្នានេះ លោកមេធាវី ទូត លុច បានស្នើតុលាការដើម្បីឱ្យលោក ថោង សារ៉ាត់ រួចផុតពីការចោទប្រកាន់។
សូមបញ្ជាក់ថា អតីតឧកញ៉ា ថោង សារ៉ាត់ ថៅកែក្រុមបុរី៩៩៩ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងការបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ត្បូងពេជ្រ និងជាថៅកែហាងមាសហុងកុង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ខាងក្រោមនេះជាសេចក្តីសន្និដានរបស់មេធាវីលោក ថោង សារ៉ាត់៖