(ភ្នំពេញ)៖ ទឹកផ្លែឈើ Joop រសជាតិផ្លែប៉ោម ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីតធីត នឹងបង្ហាញវត្តមានដំបូង ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ នាខេត្តសៀមរាប រឹតតែពិសេសនោះ បើអតិថិជនពិសា១កំប៉ុង ប្រៀបដូចបរិច្ចាគថវិកា ៤០០រៀល ឧបត្ថម្ភដល់សាលារៀនដែលមានភាពខ្វះខាត នៅតាមខេត្តមួយចំនួន។

ទឹកផ្លែឈើ Joop ចម្រាញ់ចេញពីផ្លែឈើធម្មជាតិស្រស់ៗពិតៗ សម្បូរទៅដោយវីតាមីន C ជំនួយសុខភាពរាងកាយ។ គ្រប់កំប៉ុងទាំងអស់ នៃទឹកផ្លែឈើ Joop ត្រូវបានផលិតតាមបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ពីប្រទេសអាល្លឺម៉ង់ ហើយត្រូវបានត្រួតពិនិត្យតាមបទដ្ឋានអន្តរជាតិ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតទឹកផ្លែឈើ Joop នេះ ជាអ្នកឧបត្ថម្ភធំមួយ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ ហើយក្រុមហ៊ុននឹងរៀបចំស្តង់តាំង និងលក់ផលិតផលទឹកផ្លែឈើ Joop នៅទល់មុខប្រាសាទអង្គរវត្ត ក្នុងតំបន់ល្បែងប្រជាប្រិយខ្មែរ។

ក្រុមហ៊ុនក៏នឹងដំណើរការយុទ្ធនាការប្រមូលសំបកកំប៉ុងទឹកផ្លែឈើ Joop ត្រឡប់មកវិញ ដោយក្រុមការងារ នឹងអំពាវនាវឲ្យអតិថិជនដែលទិញផលិតផលទឹកផ្លែឈើ Joop យកសំបកកំប៉ុងទឹកផ្លែឈើ Joop ដែលពិសារួច មកដាក់ក្នុងធុងនៅស្តង់ផលិតផល។ សំបកកំប៉ុងដែលយកមកវិញមួយ ស្មើនឹងការបរិច្ចាគថវិកា ៤០០រៀល ជួយសាលារៀនដែលលមានការខ្វះខាត នៅតាមបណ្ដាខេត្ត ក្នុងប្រទេសកម្ពុជា។

ភ្ញៀវទេសចរដែលចូលរួមលេងកម្សាន្តសប្បាយ នាពេលនោះ ប្រាកដជាស្រេកទឹកហើយ ដូច្នេះគួរពិសារទឹកផ្លែឈើ Joop ដែលលក់នៅជិតនោះ ព្រោះបំបាត់ទាំងការស្រេកទឹកហើយ ថែមទាំងបរិច្ចាគថវិកាសប្បុរសធម៌ទៀត៕