(ភ្នំពេញ)៖ ម្ចាស់លំនៅឋាន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងទី១ នៃបុរីអ័រគីដេវីឡា ដឹហ្គ្រេន ស្ថិតនៅភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានមូលមតិគ្នារៀបចំពិធីបុណ្យសាមគ្គីបួងសួងសុំសេចក្តីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ញាតិការទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ និងដើម្បីបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ ព្រមទាំងអង្គទេវតាឆ្នាំថ្មី អ្នកតាម្ចាស់ទឹកម្ចាស់ដី សូមជួយថែរក្សាការពារកូនចៅក្នុងភូមិគម្រោង ឲ្យបានប្រកបតែសេចក្តីសុខចម្រើន។
របៀបវីរៈនៃកម្មពីធីនេះ រួមមាន៖ សម្រាប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ មានការសម្ដែងធម៌ទេសនារបស់ព្រះសង្ឃ កម្មវីធីហូបពិសាអាហារសាមគ្គីរួមគ្នា នាពេលល្ងាច ដោយមានការប្រគុំតន្រ្តីរាំលេងកម្សាន្តផងដែរ។ លុះដល់នៅព្រឹកថ្ងៃទី០៩ មានការនិមន្តព្រះសង្ឃរាប់បាត្រ ជាកិច្ចបង្ហើយបុណ្យ។
សូមជម្រាបថា ការផ្តួចផ្តើមរៀបចំកម្មពិធីបុណ្យនេះ មិនត្រឹមតែធ្វើឡើងដើម្បីសុំសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីការរឹតចំណងមិត្តភាពសាមគ្គីភាព ក្នុងការរស់នៅជាមួយសហគមន៍មួយដ៏ល្អ របស់អ័រគីដេវីឡា។
ប្រជាជនព្រមទាំងម្ចាស់លំនៅឋានទាំងអស់ បានចូលរួមយ៉ាងកុះករ ជាមួយទឹកមុខសប្បាយរីករាយ ស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក ស្របពេលការរស់នៅប្រកបដោយសុភមង្គល និងសន្តិសុខល្អ រឹតបន្ដឹងដោយប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព ដោយទាំងអស់នេះ ជាការផ្តល់ជូនយ៉ាងកក់ក្តៅ ពីក្រុមហ៊ុនអ័រគីដេវីឡា ទោះគម្រោងនេះ បានប្រគល់ផ្ទះជូនអតិថិជនចប់សព្វគ្រប់ក៏ដោយ ក្រុមហ៊ុននៅតែបន្តគិតគូផងដែរ៕