(ឧត្តរមានជ័យ)៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ចូលរួមដោយ លោក ហោ ជិនវិរៈយុទ្ធ អភិបាលស្រុក លោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុក លោក វង្ស ភក្រ័ មេឃុំអន្លង់វែង ព្រមទាំងកម្លាំងនគរបាលស្រុក បានទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ឡុង ហូយ អាយុ៤០ឆ្នាំ ជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់វែង នៅលំនៅដ្ឋានសព ភូមិប្រលាន ឃុំ-ស្រុក អន្លង់វែង ដែលបានទទួលមរណភាព ដោយខ្យល់គ និងគាំងបេះដូង នៅស្នាក់ការការពារផ្សារថ្មីអន្លង់វែង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧វេលាទៀបភ្លឺ។
ស្នងការខេត្តឧត្តរមានជ័យ បានថ្លែងថា ក្នុងនោះបាននាំយក ថវិកាចំនួន១០០០០០០រៀល អង្ករ ៥០គីឡូ មី២កេះ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីក្រោមឱវាទ ដែលបានដេកគាំងបេះដូងស្លាប់នៅក្នុងអង្រឹង ក្រោយមកត្បាតការពារ សុវត្ថិភាព ស្ថេរភាពជូនប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង។
លោកស្នងការបានថ្លែងថា «ខ្ញុំសោកស្តាយខ្លាំងណាស់ ដែលក្នុងអង្គភាពបាត់បង់មន្ត្រី១រូប ដែលបំរើប្រជាពលរដ្ឋយ៉ាងសកម្មភាព»៕