(កំពង់ចាម)៖ ព្រឹត្តិការណ៍ដ៏កក្រើកទូទាំងខេត្តក្រុងរបស់ស្រាបៀរអាន់ឆ័រគឺកម្មវិធី Anchor Beach Carnival 2017  បានមកដល់ខេត្តកំពង់ចាមហើយ បន្ទាប់ពីកម្មវិធីនេះបានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង។  កាលពីរសៀលថ្ងៃអាទិត្យទី ៩ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័រ បានរៀបចំសន្និសីទកាសែតមួយ នៅទីរួមខេត្តកំពង់ចាមដើម្បីប្រកាសពីវត្តមានតារាខ្មែរ និងថៃ ដែលនឹងចូលរួមក្នុងកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើងនៅបរិវេណមាត់ទន្លេជាប់ផ្សាររាត្រី ក្រុងកំពង់ចាម ក្នុងរាត្រីនេះ។

លោកស្រី ជិន លក្ខិណា នាយកម៉ាកផលិតផលស្រាបៀរ អាន់ឆ័រ តំណាងឲ្យក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា «ការប្រគុំតន្រ្តី Anchor Beach Carnival 2017 ពិតជាផ្តល់នូវបទពិសោធន៍ថ្មី និងសប្បាយរីករាយ លើសពីការប្រគំតន្រ្តីនានា នោះគឺស្រាបៀរអាន់ឆ័របានរៀបចំក្រុមរាំបែប Carnival និងការរៀបចំតុបតែងបរិវេណទាំងមូលជាលក្ខណៈឆ្នេរសមុទ្រ  ការរចនាឆាកតន្រ្តីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ»។  

ការប្រគំតន្ត្រីក្នុងកម្មវិធី Anchor Beach Carnival 2017  គឺមានការសម្តែងពីក្រុមរាំ Carnival ដែលជាការសម្តែងក្បាច់រាំបដ៏អស្ចារ្យ​ពីអ្នករាំដ៏សង្ហា និងស្រស់ស្អាត ជាមួយនឹងសម្លៀកបំពាក់ និងការតុបតែងគួរឲ្យទាក់ទាញបែបអ្នកលំហែរតាមឆ្នេរខ្សាច់ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកង់ភ្លើង។ នៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរអាន់ឆ័រ​រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រដែលជាការច្នៃប្រឌិតដ៏អស្ចារ្យដើម្បីឱ្យអ្នកចូលរួមទស្សនាបានពិសារស្រាបៀរបណ្តើរទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអញ្ចឹង  ជាមួយនឹងការរចនាឆាកតន្ត្រីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ។

លើសពីនេះទៅទៀត ស្រាបៀរអាន់ឆ័របាននាំមកនូវបទពិសោធន៍ថ្មីបំផុត និងសប្បាយរីករាយមិនធ្លាប់មានពីមុន ធានាថាប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយបទចម្រៀងថ្មីៗ ដែលកំពុងពេញនិយមពីសំណាក់កំពូលតារាចម្រៀងល្បីៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា លោកឆាយ វីរៈយុទ្ធ លោក ឆន សុវណ្ណារាជ អ្នកនាង ពេជ្រ សោភា លោក ហ្សូណូ លោក ណុប បាយ៉ារិទ្ធិ លោក ដួង វីរៈសិទ្ធ កញ្ញា វី ឌីណែត កញ្ញា ទេព បូព្រឹក្ស កញ្ញា ឈីន រតនៈ និងលោក ឃី សុឃុន ជាពិសេសតារាសម្តែងថៃដ៏ល្បីឈ្មោះកញ្ញា កយ រាឆាវិន វង់វីរីយ័ក (Koy Ratchawin Wongviriya) ដែលបានគេស្គាល់ថាជាតារាសម្តែងនៅក្នុងរឿង «ប្រពន្ធចិត្តព្រៃផ្សៃ» ជាមួយលោក ហ្វៀម រាតាភូមិ តូគង់ស័ព្ទ (Film Rattapoom Toekongsap) ដែលលោកបានមកចូលរួមក្នុងកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រនៅក្នុងខេត្តបាត់ដំបងកាលពីសប្តាហ៍មុន។

កម្មវិធី Anchor Beach Carnival 2017 គឺជាកម្មវិធីពិសេសអស្ចា្យដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែក និងអស្ចារ្យបានចាប់ផ្តើមពី០៥ល្ងាច មកដល់ម៉ោង១២យប់ ។  កម្មវិធីពិសេសនេះបាននាំជូនអតិថិជន និងទស្សនិកជននូវបទពិសោធន៍ថ្មីបំផុត និងភាពសប្បាយរីករាយ។ ហើយក៏មានការផ្សាយបន្តផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ដែលចាប់ផ្តើមពីម៉ោង 8ល្ងាច ដល់ម៉ោង១១ យប់ និងនៅលើគេហទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/  ។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/

សូមពិសាដោយការទទួលខុសត្រូវ!!