(ព្រៃវែង)៖ លោក គឹម ថាយ តំណាងលោក ប៉ោ ភក្តិ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្របែក និងជាប្រធានក្រមការងារ ចុះជួយឃុំគោខ្ចក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានជួសជុល និងពង្រីកផ្លូវលំចំនួន២ខ្សែរ ដោយខ្សែរទី១ ប្រវែង២១៥០ម៉ែត្រ និងខ្សែទី២ ប្រវែង៥២០ម៉ែត្រ ស្ថិតនៅក្នុងភូមិ ក្រោលឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ការបើកការសដ្ឋានជួសជុល និងពង្រីកផ្លូវលំ២ខ្សែខាងលើនេះ ធ្វើឡើងនៅថ្ងៃអាទិត្យទី៩ ខែមេសា ឆ្នាំ២០១៧ ដោយចំណាយថវិកា សម្រាប់ជួសជុលសរុប៤៥០០ដុល្លារអាមេរិក ក្នុងនោះថវិកាបដិភាគរបស់ប្រជាពលរដ្ធក្នុងភូមចំនួន ៩៩០ដុល្លារអាមេរិក ក្រៅពីនោះជាថវិការបស់ក្រុមការងារចុះជួយឃុំគោខ្ចក៕