(ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ ជិតឈានចូលមកដល់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីតបានបញ្ជូនឡានសម្អាតផ្លូវចំនួនពីរគ្រឿងទៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ដើម្បីចាប់ផ្តើមធ្វើការសម្អាតផ្លូវក្នុងក្រុងសៀមរាប ត្រៀមខ្លួនស្វាគមន៍ បុណ្យប្រពៃណីឆ្នាំថ្មីនេះ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីតធីត បានឲ្យដឹងថា សៀមរាបជាខេត្តទីបួនហើយ ដែលក្រុមហ៊ុនបានបញ្ជូនឡានសម្អាតនេះទៅប្រតិបត្តិការសម្អាតផ្លូវ ក្នុងឆ្នាំ២០១៧។ លោកថា « ក្រុមហ៊ុនបញ្ជូនឡានឲ្យទៅ
ខេត្តសៀមរាប ឲ្យបានមុនថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ ធ្វើយ៉ាងណាសម្អាតផ្លូវក្នុង ក្រុងឲ្យស្អាត ដើម្បី
ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តកម្មវិធីប្រពៃណីដ៏សំខាន់របស់ប្រទេសយើង»។
រថយន្តសម្អាតផ្លូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងប្រចាំការនៅក្រុងសៀមរាប និងធ្វើការបោសសម្អាត រយៈពេលបីសប្តាហ៍ មុននឹងបន្តដំណើរទៅសម្អាតខេត្តដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរបាលីប្ល៊ែក អិចស្រ្តាស្តោត ភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកផ្លែឈើ Joop គឺជាអ្នកឧបត្ថម្ភធំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧នេះ៕