(ភ្នំពេញ)៖ ប្រជាជនកម្ពុជាបច្ចុប្បន្ន មានការយល់ដឹងច្រើន លើវិស័យអចលនទ្រព្យ ជាពិសេសខុនដូតែម្ដង ដោយពួកគាត់មានការគិតគូទៅលើសុវត្ថិភាព និងអត្ថប្រយោជន៍ ដែលបានមកពីការរស់នៅក្នុងខុនដូ។
បើយើងក្រឡេកទៅមើលប្រទេសអភិវឌ្ឍន៍ ប្រជាជនភាគច្រើននិយមចូលចិត្តរស់នៅក្នុងខុនដូ ដោយសារតែការរស់នៅក្នុងខុនដូ មានភាពងាយស្រួល​ រស់នៅដោយមានទំនុកចិត្ត មិនមានការព្រួយបារម្មណ៍ ព្រោះមានសុវត្ថិភាព លើសពីនេះទៅទៀត ខុនដូបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន រួមទាំងកន្លែងកម្សាន្តលំហែកាយ ផ្សារទំនើបជាដើម។

ចំពោះស្កាយទ្រីខុនដូវិញ បានផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន រួមមាន ស្កាយបារជាកន្លែងលំហែកាយ អាងហែលទឹកជាកន្លែងផ្ដល់នូវភាពសប្បាយរីករាយ បន្ទប់អានសៀវភៅជាកន្លែងផ្ដល់នូវចំណេះដឹង និងការអប់រំបន្ទាប់ពីកូនៗរបស់អ្នកត្រឡប់មកពីសាលារៀនវិញ បន្ទប់មើលកុនខ្នាតតូចជាកន្លែងកម្សាន្ត បែបលក្ខណៈគ្រួសារកាត់បន្ថយភាពតានតឹង កាត់បន្ថយចំណាយ និងពេលវេលា។

ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរនៅការិយាល័យលក់ផ្ទាល់ ដែលមានអាសយដ្ឋាន នៅផ្ទះលេខ KH1,​ KH2 សង្កាត់ទួលសង្កែ ​ខណ្ឌឫស្សីកែវ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩០១ ៦៨៨ /០៨១ ៩០១ ៦៨៨ /០៨៩ ៩០១ ៦៨៨៕