(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំក្រសួងនេះមួយចំនួនទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីសូត្រមន្តលើករាសី បណ្តេញឧបទ្រពចង្រៃ ដើម្បីអបអរដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ មេសា ឆ្នាំ២០១៧ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការឈប់សម្រាប់របស់មន្ត្រីរាជការស៊ីវិល កម្លាំងយប្រដាប់អាវុធ និងសហគ្រាសឯកជនទាំងអស់ នៅទូទាំងប្រទសកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ធ្លាក់ក្នុងរបបមួយដែលមិនស្គាល់ពន្លឺភ្លឺថ្លានោះទេ គឺស្គាល់តែភាពខ្មៅងងឹត​ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ បំបាត់សិទិ្ធសេរីភាព ពិធីបុណ្យផ្សេងៗ ត្រូវបានពពួកខ្មែរក្រហមលុបបំបាត់ទាំងស្រុង។ ក្រោយពីថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនធ្វើឲ្យ ប្រជាពលរដ្ឋាកម្ពុជាមានសិទ្ធិសេរីភាព មករស់នៅ​ជុំគ្រួសារឪពុកម្តាយបងប្អូនឡើងវិញ និងអាចរៀបចំកម្មវិធីបុណ្យប្រពៃណីជាតិឡើងវិញ​ ជាពិសេសកម្មវិធី​បុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ដែលជាពិធីបុណ្យមួយឲ្យបងប្អូនដែល ចំណាកស្រុកទៅប្រកបរបររកស៊ី នៅទីឆ្ងាយអាច​មកជួបជុំគ្នាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។

ក្រោពីបញ្ចប់ការសូត្រមន្តមានការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីនាំសេរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដោយមានការថតរូបជាមួយមន្ត្រីក្រសួង ដោយមានប្រគេនទេយ្យទាន ដល់ព្រះសង្ឃជាកិច្ចបញ្ចប់កម្មវិធី៕