(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងថ្មី ដឹ ផាក លែន ៥៩៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារ គម្រោងថ្មីនេះ ក្រុមហ៊ុននឹងធ្វើការសាងសង់លំនៅឋានដ៏ប្រណិតៗជាច្រើនប្រភេទ នៅលើផ្ទៃដីប្រមាណជាង៣០ហិចតា ដែលមានទីតាំងស្ថិតនៅលើផ្លូវឯកឧត្តម ជា សុផារ៉ា ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីបញ្ចុះបឋមសិលាសាងសង់គម្រោងថ្មី ដឹ ផាក លែន ៥៩៨ នេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងសាងសង់លំនៅឋានប្រាំមួយប្រភេទ ដែលមានដូចជា វីឡាឃ្វីន, វីឡាឃ្វីនប្រភេទ A, វីឡាភ្លោះ, វីឡាកូនកាត់ប្រភេទ A, វីឡាកូនកាត់ប្រភេទ B, និងហ្សប់ហោស៍។ ក្រៅពីលំនៅឋានប្រណិត និងសម្បូរបែបខាងលើ គម្រោង ដឹ ផាក លែន ៥៩៨ ក៏មានក្លឹបហោស៍ មានអាងហែលទឹក និងឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទ ហាងកាហ្វេ និងកន្លែងក្មេងលេង លម្អទៅដោយសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលនឹងផ្ដល់នូវផាសុខភាព និងភាពទាន់សម័យក្នុងការរស់នៅ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែន គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលផ្ដត់ផ្គង់សម្ភារៈសំណង់នាំមុខគេនៅកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង លែន បានសម្ពោធគម្រោងទីមួយរបស់ខ្លួនគឺ ដឹ ផាក លែន សែនសុខ ដែលសង់លំនៅឋានប្រណិតជាច្រើនប្រភេទ។ គម្រោងទីមួយទទួលបានការគាំទ្រជាខ្លាំង លើរចនាបថទាន់សម័យ គុណភាពសំណង់រឹងមាំ និងសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ។
គម្រោង ដឹ ផាក លែន ៥៩៨ ស្ថិតនៅលើផ្លូវឯកឧត្តមជាសុផារ៉ា ចម្ងាយប្រហែលបីគីឡូម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី។ គម្រោងថ្មីនេះមានច្រកចេញចូលខ្វាត់ខ្វែងជាច្រើនអាចបង្កឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងមានចម្ងាយតែពីរនាទីពីផ្លូវជាតិលេខ៥ ក្នុងនោះដែរក្រុមហ៊ុន ជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីនេះ នាពេលឆាប់ៗខាងមុខនេះ៕