(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយ បេក្ខជនពេញសិទ្ធ និងបម្រុង ក្រុមប្រឹក្សាឃុំ ព្រមទាំងមេភូមិ ក្នុងឃុំអំពិល នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនស្រុកប្រាសាទបាគង។
មានថ្លែងសំណេះសំណាលនាពេលនោះផង លោកប្រធានគណបក្សខេត្ត បានណែនាំបេក្ខជនទាំងអស់ ទោះពេញសិទ្ធ ឬបម្រុងក៏ដោយ ត្រូវខិតខំប្រឹងប្រែងចុះជួបប្រជាពលរដ្ឋ ដើម្បីក្តាប់ឲ្យជាប់រាល់បញ្ហាជាក់ស្តែង ហើយដោះស្រាយជូនពួកគាត់។ រាល់បញ្ហាជាច្រើនដែលបាន កើតមាននៅអាណត្តិមុន បញ្ហាតំបន់អប្សរា និងតំបន់បុរីសណ្ឋាគារសៀមរាបអង្គរ ក៏រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ បានចេញអនុក្រឹត្យ ប្រទានសិទ្ធជូនប្រជាពលរដ្ឋ កាន់កាប់ជាក់ស្តែងរួចរាល់។
អ្វីលើសពីនោះថែមទៀតគឺមានអសកម្មមួយចំនួនរបស់បក្សយើងនៅមូលដ្ឋានផងដែរ ។ បញ្ហាទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋមាន ការថ្នាំងថ្នាក់បណ្តាលធ្វើឲ្យយើងចាញ់៥សម្លេង ប៉ុន្តែអាណត្តិនេះ យើងប្រាដកជាឈ្នេះជាក់ជាមិនខាន។
ក្នុងនោះផងដែរ លោកផ្តល់ថវិកាបន្ថែមសម្រាប់ បេក្ខជនពេញសិទ្ធ និងបម្រុង ក្រុមប្រឹក្សាឃុំ ព្រមទាំងមេភូមិ ដែលចូលរួមក្នុងពិធីនោះផងដែរ ។ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមទេព្ដាឆ្នាំថ្មីជួយថែរក្សាបងប្អូនទាំងអស់បានជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ៕