(បាត់ដំបង)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ​ បានឲ្យដឹងថា នៅម៉ោង១១៖០៥នាទី រហូតម៉ោង១២៖៣០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីសង្ស័យពុលចំណីអាហារ នៅក្នុងរោងបុណ្យមួយ បណ្តាលឲ្យមនុស្សស្រីប្រុស ចាស់ក្មេងជាច្រើនត្រូវពុលក្អួត ខ្លះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្លះទៀតហៅពេទ្យមកដាក់សេរ៉ូមនៅផ្ទះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នចំនួនអ្នកពុលទាំងអស់ មិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែ ខ្លះទៅសម្រាកនៅផ្ទះ ខ្លះទៀតសម្រាកនៅមន្ទីរពេទ្យផ្សេងៗគ្នា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធបាននាំគ្នា ចុះជួយអន្តរាគមន៍ទាំងយប់៕