Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេៗកាសែតនៅកម្ពុជា ជួបជុំពិសាអាហារពេលល្ងាចជាមួយគ្នា នាឱកាសបុណ្យចូលឆ្នាំខ្មែរ

09-04-2017 21:59

(ភ្នំពេញ)៖ ប្រធានអង្គភាពសារព័ត៌មានធំៗ នៅកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ បានបង្កើតកម្មវិធីជួបជុំ និងពិសាអាហារជាមួយគ្នាមួយ ក្នុងភោជនីយដ្ឋានសួគ៌ា ទល់មុខសាកលវិទ្យាល័យ AUPP ខណ្ឌទួលគោក ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខ។

ក្នុងកម្មវិធីជួបជុំ និងពិសាអាហារពេលល្ងាច ដ៏អធឹកអធមនេះ មានការចូលរួមពី ប្រមុខស្ថានីយទូរទស្សន៍ ស៊ីអ៊ិនស៊ី (CNC) ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន (CTN) ស្ថានីយទូរទស្សន៍ ភីអ៊ិនអ៊ិន (PNN) ស្ថានីយទូរទស្សន៍អប្សរាណេត សារព័ត៌មានក្យូដូ សារព័ត៌មានវីអូអេ (VOA) សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ (Phnom Penh Post), សារព័ត៌មាន Fresh News សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងក្លឹបអ្នកកាសែតកម្ពជា។

សូមទស្សនារូបភាពក្នុងពិធីជួបជុំប្រមុខសារព័ត៌មាន ដូចខាងក្រោម៖