(បាត់ដំបង)៖ លោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចតេជោ និងជាប្រធានប្រតិបត្តិ នៃសហព័ន្ធយុវជនស្រលាញ់សន្តិភាព នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ បាននាំយកអំណោយរបស់ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ចែកជូនគ្រួសារពលរដ្ឋក្រីក្រចំនួន៧គ្រួសារ នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សកម្មភាពសប្បុរសធម៌ខាងលើ រួមដំណើរដោយ លោក កឹម វណ្ណៈ អភិបាលស្រុកសង្កែ។ ឱកាសនោះ ក៏មានការប្រកាសបញ្ចូលសមាជិកថ្មី នៃអនុសាខាស្រុកសង្កែ ចំនួន៤០០នាក់ផងដែរ។
ក្រុមការងារបានចុះពិនិត្យមើលសមិទ្ធផលមួយចំនួន កសាងដោយគណបក្សប្រជាជនកម្ពុជា (CPP) ដែលលេចជារូបរាងឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕