(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីម្សិលមិញ បានជួបសំណេសសំណាល និងពិភាក្សាការងារជាមួយ លោកម លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មសហប្រជាជាតិ នៅរដ្ឋបាលខេត្តសៀមរាប ដែលមកស្វែងយល់អំពី សក្ដានុពលសេដ្ឋកិច្ច ក៏ដូចជារមណីយដ្ឋានធម្មជាតិប្រវត្តសាស្រ្តនានា របស់ខេត្តសៀមរាប ។
លោក ឃឹម ប៊ុនសុង បានលើកឡើងពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន ខេត្តសៀមរាប ដែលពឹងផ្អែកលើសេដ្ឋកិច្ចស្នូលពីរគឺវិស័យទេសចរណ៍ និងកសិកម្ម ។ ម៉្យាងទៀតខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថាន អនាម័យ និង សន្តិសុខទេសចរណ៍ ហើយចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម នៅមានកង្វះខាងបច្ចេកទេសខ្ចប់វិច និង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស។
លោកបានបន្តទៀតថា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសចិន សាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួចរាល់ហើយនោះ កំណើននៃភ្ញៀវទេសចរ កើនទ្វេរឡើង ក៏ធ្វើអោយកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាប កាន់តែមានភាពល្អប្រសើរថែមទៀត។
លោកមបណ្ឌិត ក៏មានការព្រួយបារម្ភថា បើសិនកំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដង ដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក៏ត្រូវទាមទារឲ្យមានការទ្វេរឡើងផងដែរ ។
លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មសហប្រជាជាតិ ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល ស័ក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកអគ្គនាយក បានធ្វើការកោតសរសើចំពោះសគ្រិនវ័យក្មេងរបស់កម្ពុជា បានចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោកក៏មានសេចក្ដីសប្បាយចិត្តយ៉ាងខ្លាំងចំពោះ លោកបណ្ឌិតអភិបាលខេត្ត ដែលបានផ្ដល់នូវពត៌មានយ៉ាងដ៏មានសារសំខាន់សម្រាប់អង្គការ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ អំពីខេត្តសៀមរាប ហើយលោកម ក៏បានបញ្ជាក់ថា នឹងលើកយកប្លង់មេ សម្រាប់ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ របស់ខេត្ត ទៅដាក់បញ្ចូលក្នុងរបៀបវារៈក្នុងកិច្ចប្រជុំរបស់អង្គការឧស្សាហកម្មសហប្រជាជាតិ៕