(ក្រចេះ)៖ ដូនចាស់ជរា ដែលគ្មានទីពឹងពាក់ ស្នាក់អាស្រ័យចំនួន២នាក់ រស់នៅសង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានក្រុមចលនាយុវជនក១៥៧ សាខាខេត្តក្រចេះ ចុះចែកអំណោយ ជូនពួកគាត់ទាំងពីរនាក់ ដើម្បីកាត់បន្ថយភាពលំបាក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។

លោក ម៉ក់ ពន្លក លេខាធិការដ្នានក១៥៧ សាខាខេត្តក្រចេះ បានឲ្យដឹងថា ដូនចាសជរាទី១៖ មានឈ្មោះ លោកយាយ ធុច ញេប អាយុ៨៣ឆ្នាំ គ្មានកូនចៅ​ សព្វថ្ងៃរស់នៅជាមួយក្មួយ និងដូនចាស់ជរាទី២៖ មានឈ្មោះ លោកយាយ ឡុងសម្បិត្ត អាយុ៨៧ឆ្នាំ រស់នៅជាមួយចៅស្រី សព្វថ្ងៃប្រកបរបប ជាកម្មករសំណង់ ដោយរស់នៅក្នុងស្ថានភាពរកព្រឹកខ្វះល្ងាច។

សូមជម្រាបថា​ អំណោយដែលចលនាយុវជនក១៥៧ ចែកជូនដល់ដូចាស់ជរាទាំង២នាក់ រួមមាន​៖ ក្នុង១នាក់ទទួលបានមី១កេះ ក្រមា១ សារុង១ អង្ក២៥គីឡូ ទឹកស៊ីអ៊ិវ១យូ ទឹកត្រី១យូ ត្រីខ១យូ បីចេង២គីឡូ ប្រេងកូឡានិងថវិការចំនួន១០០០០០រៀល៕