(ភ្នំពេញ)៖ ពិតជាកក្រើកមែន ក្នុងការប្រគំតន្ត្រី ANCHOR BEACH CARNIVAL ២០១៧ កាលពីយប់មិញថ្ងៃទី០៨ មេសា ដែលមានមនុស្សចូលរួមទស្សនាការប្រគំតន្ត្រី និងជាវស្រាបៀរ Anchor យ៉ាងច្រើនដើម្បីទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដ ជាមួយរសជាតិដ៏ស្រទន់។

មិនតែប៉ុណ្ណោះ ក៏មានការផ្តល់ជូននូវរង្វាន់ជាច្រើន ដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីលេងហ្គេមបង្វិលកង ដើម្បីឈ្នះរង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។

កៅអី និងតុដែលក្រុមការងារស្រាបៀរ Anchor បានរៀបចំនៅលើឆ្នេរខ្សាច់ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន គឺពេញទាំងអស់រកកន្លែងអង្គុយមិនចង់បាន។

ទន្ទឹមនឹងនោះដែររ វត្តមានរបស់ លោក ណុប បាយ៉ារិទ្ធ, លោក ដួង វិរៈសិទ្ធ, កញ្ញា ទេព បូព្រឹក្ស, លោក ឃី សុឃុន និង កញ្ញា ឈីន រតនៈ បានយកបទចម្រៀងថ្មីៗរបស់ខ្លួនដែលភាគច្រើនជាបទ ញាក់កន្ត្រាក់អារម្មណ៍ លើកយកមកបកស្រាយ ជូនបងប្អូន ដែលមកទស្សនាផ្ទាល់ នៅទីលានកោះពេជ្រ ខេត្តកំពង់ចាម រួមជាមួយDJ ដ៏ស្រស់ស្អាត ហើយមានភាពប៉ិនប្រសព្វក្នុងការ Mix Music ចាក់ភ្លេងកំដរដល់ចប់កម្មវិធី ដើម្បីធ្វើឲ្យបងប្អូនសប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយកម្មវិធី ANCHOR BEACH CARNIVAL២០១៧។

ដោយឡែកនៅរាត្រីថ្ងៃស្អែក នឹងមានតារាចម្រៀងល្បីៗនៅកម្ពុជាលោក ឆាយ វិរៈយុទ្ធ អ្នកនា ពេជ្រ សោភា, លោក ឆនសុវណ្ណរាជ, លោក ហ្សូណូ, កញ្ញា វី ឌីណែត ហើយកាន់តែអស្ចារ្យនោះ លោកអ្នកនឹងបានជួបជាមួយនឹងកញ្ញា koy Ratchawin Wongviriya ដែលជាតារាចម្រៀងដ៏ល្បីមកពីព្រះរាជាណាចក្រថៃ៕