(បាត់ដំបង)៖ លោក ស សុខា អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះផ្ដល់អំណោយមួយចំនួនដល់គ្រួសារក្រីក្រ នៅខេត្តបាត់ដំបង។
ក្នុងដំណើរចុះផ្ដល់អំណោយនេះ លោក ស សុខា បានឧបត្ថម្ភអំណោយមួយចំនួនដល់គ្រួសារក្រីក្រ រួមមានគ្រួសារទី១៖ លោក អៀង សាលី អាយុ៧៨ ឆ្នាំ បន្ទុកគ្រួសារ៨នាក់ និងគ្រួសារទី២៖អ៊ុស្រី ភូ សារិន អាយុ៧២ឆ្នាំ បន្ទុកគ្រួសារ៣នាក់។ បន្ថែមពីនេះ លោកបានសន្យាថា នឹងធ្វើផ្ទះមួយខ្នងជូនអ៊ុស្រី ភូ សារិន ផងដែរ។
ជាមួយនឹងការងារមនុស្សធម៌នេះ លោក ស សុខា បានថ្លែងនូវការកោតសរសើរចំពោះ ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ដែលកន្លងមក បានចូលរួមធ្វើសកម្មភាពមនុស្សធម៌យ៉ាងច្រើន ដោយមិនខ្លាចនឿយ ហត់នោះទេ៕