(ភ្នំពេញ)៖ កម្មវិធីតែមួយគត់ ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមក ដែលប្លែកនិងអស្ចារ្យ គឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ ថ្ងៃទី ៨-៩ មេសា ដែលនិងប្រព្រឹត្តទៅនៅ ទីលានកោះពេជ្រ ខេត្តកំពង់ចាម។

ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ នឹងមានការសម្តែងក្បាច់រាំ Carnival ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យ ពីអ្នករាំបុរសដ៏សង្ហា និងនារីស្រស់ស្អាត២០នាក់ រួមជាមួយនឹងការតុបតែងសម្លៀកបំពាក់ រោមសត្វ គួរឲ្យទាក់ទាញ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់ អាចចូលរួមលេងហ្គេមកម្សាន្តផ្សេងៗ ដូចជាបាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។

ស្របគ្នានោះលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរ ក៏ដូចជាពិសាអាហារពេលល្ងាច នៅលើឆ្នេរខ្សាច់សមុទ្រ ដែលមិនធ្លាប់មានពីមុន រាល់ការជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីលេងហ្គេមដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។

គួរបញ្ជាក់ផងដែលថាអ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចចូលរួមទស្សនា ដោយផ្ទាល់នូវការប្រគុំតន្ត្រី ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា លោក ឆាយ វិរៈយុទ្ធលោក ណុប បាយ៉ារិទ្ធ, អ្នកនា ពេជ្រ សោភា, លោក ឆនសុវណ្ណរាជ, លោក ហ្សូណូ, កញ្ញា ទេព បូព្រឹក្ស, កញ្ញា វី ឌីណែត, និង កញ្ញា សាន ស្រីឡៃ ហើយកាន់តែអស្ចារ្យនោះ លោកអ្នកនឹងបានជួបជាមួយនឹងកញ្ញា Koy Ratchawin Wongviriya ដែលជាតារាចម្រៀង និងតារាសម្តែងមកពីព្រះរាជាណាចក្រថៃ៕