(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់និង១០នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១១លើក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ទាំង១១លើក បណ្តាលឲ្យខូចខាតម៉ូតូ១២គ្រឿងរថយន្តធំ២គ្រឿង និងរថយន្តតូច២គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល០៨ ថ្ងៃចាប់ពីថ្ងៃទី០១ ដល់០៨ ខែមេសា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៨៣លើក ស្លាប់៥១នាក់ និង១២៧នាក់របួស៕