(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ផ្សាយផ្ទាល់ និងរាយការណ៍កន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងបន្ទប់ជួល សង្ស័យជាករណីឃាតកម្មវាយសម្លាប់រួចញាត់ចូលទៅក្នុងធុងប៉េត្រូក្នុង បន្ទប់ទឹកដោយមានស្លាកស្នាម វាយបែកក្តោងច្រមុះ និងយកខ្សែរលីឡុងចងដៃសពជនរងគ្រោះ។

ហេតុការណ៍មួយនេះបង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្ទះជួល កំពស់៦ជាន់ នៅវេលាម៉ោង៩៖១៤នាទីយប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ចំណុចបន្ទប់ ជួលលេខ០២ ជាន់ទី៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ សាកសព ឈ្មោះ លឿម ហៀក ភេទស្រី អាយុ៣៣ ឆ្នាំមានស្រុកកំណើត ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ០២ ជាន់ទី៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ៕